យល់ស្របអត់? Ferdinand ថា Haaland សក្ដិសមទៅលេងឲ្យក្លិបមួយនេះ ជាង Man City

//s9.kh1.co/4c/4c17a9252417e675a7d11eab3a93366cab449691.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០២១ ៤ល្ងាច · ៤ ឆ្នាំមុន

អតីតខ្សែការពារឆ្នើម លោក Rio Ferdinand បានជំរុញឲ្យក្លិប Liverpool តាមចុះហត្ថលេខាយកខ្សែប្រយុទ្ធវ័យក្មេង Erling Haaland ឲ្យបានមុនក្លិប Manchester City និង Manchester United។

អង់គ្លេស៖ អតីតខ្សែការពារឆ្នើម លោក Rio Ferdinand បានជំរុញឲ្យក្លិប Liverpool តាមចុះហត្ថលេខាយកខ្សែប្រយុទ្ធវ័យក្មេង Erling Haaland ឲ្យបានមុនក្លិប Manchester City និង Manchester United។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Haaland 
Haaland 

ពិតណាស់ Haaland ជាកីឡាករម្នាក់ ដែលមានក្លិបជាច្រើនចង់បាន នាចុងបញ្ចប់រដូវកាលនេះ ដោយតម្លៃផ្ដាច់កុងត្រារបស់គេពីក្លិប Dortmund គឺចន្លោះពី ៧៥-១០០លានអឺរ៉ូ (ឬប្រមាណ ៨៤-១១២លានដុល្លារ)។ ជាមួយគ្នានេះ សូម្បីតែលោក Ole Gunnar Solskjaer ក៏បានខិតខំយ៉ាងខ្លាំង ដើម្បីនាំយករូបគេមកកាន់ ​Old Trafford ដែរ កាលលោកនៅមានតួនាទីជាគ្រូបង្វឹក។

Haaland 
Haaland 

ប៉ុន្ដែលោក Ferdinand ដែលជាអតីតកីឡាកររបស់ក្លិបបិសាចក្រហម ជឿជាក់ថា Haaland ស័ក្ដិសមសម្រាប់ក្រុមរបស់លោក Jorgen Klopp ជាង។ លោកបានប្រាប់ BT Sport ថា៖

ខ្ញុំគិតថា គាត់សក្ដិសមនឹងក្រុមផ្សេងជាង Manchester City។ បើសិនខ្ញុំជាក្រុម Liverpool ខ្ញុំនឹងយកគាត់មកឥឡូវនេះ។ បើសិនគាត់ទៅ Liverpool នោះ នឹងធ្វើឲ្យតំបន់ប្រយុទ្ធទាំងខាងលើពួកគេអស្ចារ្យ។ ខ្ញុំមិនគិតថាវាពិបាកសម្រាប់គាត់ ក្នុងការសម្របខ្លួនជាមួយ Liverpool ទេ៕

លោក Ferdinand

ប្រភព metro

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T