ឪពុកស្លាប់មិនទាន់បានប៉ុន្មាន ករុណា ពេជ្រ ប្រកាសលក់ដី យកលុយ មើលជំងឺម្តាយ នៅបារាំង

//s9.kh1.co/52/520f24d2f82fa99e120fa3fc1b9cc04ada5b8cc4.jpg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

កូនអញ្ចឹងរកណាបាន? ករុណា ពេជ្រ ប្រកូកប្រកាសលក់ដី យកលុយ មើលជំងឺម្តាយ នៅបារាំង

រាជធានីភ្នំពេញ៖ ជឿជាក់ថា មហាជន ក៏ដូចអ្នកប្រើប្រាស់បណ្តាញសង្គមជ្រាបរួចមកហើយ ការចែកឋាននិង ការរៀបចំជូនដំណើរចុងក្រោយគ្រប់ជ្រុងជ្រោយតាមប្រពៃណីរបស់ឪពុករបស់ តារា​ចម្រៀង​​​​របស់ផលិត​​កម្ម​ថោនលោក ករុណា ពេជ្រ ប៉ុន្មានថ្ងៃផង ពេលនេះ​ តារាចម្រៀងរូបនេះ ត្រូបង្ខំចិត្ត​ប្រកូកប្រកាសសម្រុក​លក់ដីជា​ច្រើន​កន្លែង ដើម្បី​​យក​​លុយ​ទៅមើលជំងឺអ្នកម្តាយ នៅស្រុកបារាំងថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ កាលពីពេលកន្លងទៅ លោក ករុណា ពេជ្រ ក៏ធ្លាប់បានប្រាប់សារព័ត៍មាន តារាញូស៍ ផងដែរថា ក្រោយពីឪពុកលោកចែកឋានទៅ រឿងបន្ទាប់គឺលោកនឹងត្រូវទៅប្រទេសបារាំង ដើម្បីដើរ​លំ​ហែ​​ផង និងមើលថែម្ដាយផង។ ក្នុងនោះ ចាប់តាំងពីឪពុកលោក ធ្លាក់​ខ្លួនឈឺមក លោកពុំដែលបាន​ចេញ​ដើរទៅណាឡើយ ព្រោះត្រូវនៅមើលថែគាត់ជាប្រចាំជានិច្ច។

ដោយឡែក ថ្មីៗនេះ តារាចម្រៀងលោក ករុណា ពេជ្រ បានប្រកាសលក់​ដី​ជា​​បន្ត​បន្ទាប់ ដើម្បីទៅស្រុកបារាំង មើលថែទាំអ្នកម្តាយ។ ប៉ុន្តែជាការពិតការលក់ដីម្ដងនេះ ករុណា ពេជ្រ បានបញ្ជាក់ថា គឺត្រូវការ​លុយ​ជាបន្ទាន់​ដើម្បី​​ឡើងទៅប្រទេស​បារាំងនៅកំឡុងខែធ្នូ ខាងមុខនេះ ដ្បិតលោក​ត្រូវទៅ​មើល​ថែ​ម្ដាយដែល​​​កំពុងមានជំងឺ។

ថ្លែងប្រាប់តារញូស៍ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នេះ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ បានបង្ហើបឱ្យដឹងថា លោកលក់ដីពេលនេះ ដើម្បីបានលុយខ្លះយកទៅមើលថែម្ដាយឈឺនៅបារាំង ខណៈ​ការហោះហើរអាចនឹងឆាប់ៗខាងមុខនេះ ដ្បិតលោកត្រូវធ្វើតេស្ដទិដ្ឋាការនៅថ្ងៃទី០២ ខែធ្នូ នេះហើយ។ ប្រសិនជាជាប់ លោកនឹងអាចចេញទៅនៅកំឡុងខែធ្នូខាងមុខនេះតែម្ដង។

គួររំលឹកថា តាមដឹង តារាចម្រៀងរូបនេះ បានចាយថវិកា ខ្ទង់១០​ម៉ឺន​ដុល្លារ ក្នុងការរៀប​​ចំពិធីបុណ្យសពជូនឪពុករបស់លោក ជាលើកចុងក្រោយ ហើយនាពេលនេះ ករុណា ពេជ្រ ក៏កំពុងប្រកូកប្រកាសលក់ដីចំនួនពីរកន្លែងបន្ថែមទៀត ដើម្បី​យក​​លុយទៅដើរលំហែ និងទៅមើលថែម្ដាយដែលកំពុងឈឺនៅប្រទេសបារាំងផង៕

ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ
ករុណា ពេជ្រ ក្នុងពិធីបុណ្យសពឪពុក
ករុណា ពេជ្រ ក្នុងពិធីបុណ្យសពឪពុក
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T