អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានចាប់ផ្ដើមទំព័រថ្មី ដោយកាលពីថ្ងៃពុធ បានលុបផ្ទាំងរូបដ៏ធំរបស់លោក Ole Gunnar Solskjaer ចេញពីជញ្ជាំងកីឡដ្ឋាន Old Trafford បន្ទាប់ពីក្លិបបានបណ្ដេញអ្នកចាត់ការរូបនេះចេញពីតំណែង ក្រោយដឹកនាំចាញ់ក្រុម Watford យ៉ាងអាម៉ាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយបច្ចុប្បន្ន ក្លិបពុំទាន់រកអ្នកចាត់ការថ្មីបាននៅឡើយទេ តែបានដាក់គោលដៅលើអ្នកចាត់ការមួយចំនួន រួមមានលោក Mauricio Pochettino របស់ក្រុម PSG ជាដើម។
ទោះជាយ៉ាងណា ក្លិប Man United ក៏បានតែងតាំងលោក Michael Crrick ជាគ្រូបង្វឹកបណ្ដោះអាសន្នសិនផងដែរ ហើយការប្រកួតដំបូងដែលលោកដឹកនេះ គឺជួយឲ្យក្រុមយកឈ្នះលើក្រុម Villareal ក្នុងលទ្ធផល ២ ទល់នឹង ០ ៕

ប្រភព៖ dailymail