ដឹងតែល្អមើលហ្មង! Ronaldo និង Messi អាចនឹងត្រូវប៉ះគ្នាក្នុងវគ្គ១៦ក្រុមពាន UCL

//s9.kh1.co/82/823be90e06d489239b54d750dc746f85790ff993.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

Manchester United អាចនឹងត្រូវជួប Paris Saint Germain ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ

អឹរ៉ុប៖ ក្លិប Manchester United ទំនងជាអាចនឹងត្រូវបានចាប់ឆ្នោតប៉ះ Paris Saint Germain ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្លិប Manchester United
ក្លិប Manchester United

ជាការពិតណាស់ នាយប់មិញនេះ PSG បានរង់បរាជ័យក្រោមថ្វីជើង Manchester City ក្នុងលទ្ធផល ២ទល់នឹង០​ មានន័យថាពួកគេនឹងបញ្ចប់នៅក្នុងចំណាត់ថ្នាក់លេខ២នៅក្នុងពូលទោះចាញ់ការប្រកួតក៏ដោយ ខណៈ ជ័យជម្នះ ២ទល់នឹង០ របស់ Man Utd លើ Villarreal ធានាចំណាត់ថ្នាក់លេខ១នៅក្នុងពូលឡើងទៅវគ្ក១៦ក្រុមចុងក្រោយដូចគ្នា។

Manchester United និង Paris Saint Germain
Manchester United និង Paris Saint Germain

លទ្ធផលបណ្តោះអាសន្នគិតត្រឹមការប្រកួតទី៥ប្រចាំពូលនីមួយៗនេះមានន័យថាគូប្រកួតរបស់ Man Utd នៅក្នុងវគ្គ១៦ក្រុមចុងក្រោយ គឺ មានតែពីរប្រកួតប៉ុណ្ណោះ ពោលជា PSG និង Sporting Lisbon ខណៈការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ខាងមុខនេះ៕

ក្លិប Paris Saint Germain
ក្លិប Paris Saint Germain

ប្រភព thesun

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T