ចុម! ក្រោយចាញ់ Man City ២-១, តារាឆ្នើម PSG រូបនេះថាយប់មិញក្រុមរបស់ខ្លួនលេងអត់អស់ពីសមត្ថភាពទេ

//s9.kh1.co/92/92b087f924c249c946ae7a37cc976c6a6cd47818.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយចាញ់ Man City ២-១, តារាឆ្នើម PSG រូបនេះថាយប់មិញក្រុមរបស់ខ្លួនលេងអត់អស់ពីសមត្ថភាពទេ

បរទេស៖ ខ្សែការពាររបស់ក្រុម Paris Saint-Germain កីឡាករ Presnel Kimpembe បានទទូចថា ការបរាជ័យទល់នឹង Manchester City ក្នុងលទ្ធផល ២ ទល់នឹង ១ នៃពានរង្វាន់ Champions League កាលពីយប់ថ្ងៃ ពុធ កន្លងទៅគឺកីឡាករក្នុងក្រុមទាំងមូលមិនបានលេងអស់ពីសមត្ថភាពឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

គួរបញ្ជាក់ថា Kylian Mbappe ជាអ្នករកគ្រាប់បាល់បើកឆាកឱ្យ PSG មុនពេល Raheem Sterling និង Gabriel Jesus ស៊ុតវាយបកម្នាក់មួយគ្រាប់ជួយឱ្យ Man City ទទួលបានជ័យជម្នះ, យ៉ាងណាមិញ យើងឃើញថាក្រុមលោក Pep Guardiola ពិតជាធ្វើបានល្អមែនទែនពេញ ៩០នាទី, ប៉ុន្តែ Kimpembe អះអាងថាក្រុមរបស់គេបើប្រឹងប្រែងអាចធ្វើបានល្អជាងនេះទៅទៀត។

រូបភាព
រូបភាព

ក្រោយបញ្ចប់ការប្រកួតខ្សែការពារសញ្ជាតិ បារាំង Kimpembe បាននិយាយថា៖

ប្រាកដខ្លាំងណាស់, គោលដៅទី ១ គឺយើងផ្តោតលើគុណភាព។ ប៉ុន្តែយើងនៅតែខកចិត្តសម្រាប់ការបរាជ័យមួយនេះ។ យើងដឹងថាយើងអាចធ្វើបានល្អជាងនេះ។ យើងគឺជាដៃគូប្រកួតប្រជែងនឹងគ្នា ហើយយើងគឺមិនចូលចិត្តការបរាជ័យឡើយ។ តើយើងត្រូវកែលម្អចំណុចណាខ្លះ? ពិតណាស់ យើងត្រូវតែព្យាយាមវាយសម្រុកឱ្យបានលឿនជាងនេះ៕

  កីឡាករ Presnel Kimpembe

ប្រភព Goal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T