គិតចឹងអត់? ភ្នាក់ងាររបស់កីឡាកររូបនេះ ថាអ្នកគាំទ្រ R.Madrid ស្អ.ប់កីឡាកររបស់គាត់ណាស់

//s9.kh1.co/76/7652dbf28533622a850a3bf2c9f4114ffe8c927c.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

លោក Jonathan Barnett បានរិះគន់ទៅអ្នកគាំទ្រ Real Madrid ដែលកំពុងមិនសប្បាយចិត្ដជាមួយខ្សែប្រយុទ្ធ​Gareth Bale ជាកីឡាករដែលលោកគ្រប់គ្រង។

អេស្ប៉ាញ៖ លោក Jonathan Barnett បានរិះគន់ទៅអ្នកគាំទ្រ Real Madrid ដែលកំពុងមិនសប្បាយចិត្ដជាមួយខ្សែប្រយុទ្ធ​ Gareth Bale ជាកីឡាករដែលលោកគ្រប់គ្រង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Bale 
Bale 

ពិតណាស់ Bale ជាកីឡាករជំនាញជើងឆ្វេងដ៏ល្អមួយរូប ដែលបានមកចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ២០១៣ ហើយបានឈ្នះពាន Champions League ចំនួន៤ និងពានរង្វាន់ផ្សេងៗទៀត ។ ប៉ុន្ដែនាប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់ហាក់ធ្លាក់ទម្រង់លេងខ្លាំង ខណៈនៅរដូវកាលនេះ ទើបបង្ហាញខ្លួនបាន៤ដងប៉ុណ្ណោះ។

Bale 
Bale 

យ៉ាងណាមិញ លោក Barnett បាននិយាយពីអ្នកគាំទ្ររបស់ក្រុម Real Madrid ដែលរិះគន់ ​Bale ថា៖

ខ្ញុំមិនខ្វល់ពីអ្វីដែលពួកគេគិតនោះទេ។ ហេតុអ្វីបានជាខ្ញុំត្រូវព្រួយបារម្ភ? ខ្ញុំគិតថាគេស្អប់ Gareth Bale ។ ពួកគេមានអាកប្បកិរិយាមិនល្អទេ។

លោក Barnett 
លោក Barnett 

លោកក៏បាននិយាយពីស្ថានភាពរបស់ Bale នៅ Real Madrid និងទំនាក់ទំនងរបស់គាត់ជាមួយគ្រូបង្វឹកថា៖

គាត់ (Bale) ស្រលាញ់ Real Madrid ខ្លាំងណាស់ ហើយទំនាក់ទំនងរបស់គាត់ជាមួយលោក Carlo Ancelotti គឺអស្ចារ្យណាស់។ គាត់មិនអីទេ តែសំណាងមិនល្អគាត់រងរបួសជាថ្មីម្ដងទៀត ប៉ុន្ដែគាត់នឹងត្រលប់មកវិញឆាប់ៗ៕

លោក Barnett 

ប្រភព football-espana

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T