ញាក់សាច់! Thiago គោះមួយជើងចម្ងាយជិត ៣០ម៉ែត្រ ក្នុងជំនួបបំបាក់ Porto ២-០ យប់មិញ(មានវីដេអូ)

//s9.kh1.co/be/befb43c1b7a0415ba72b22580b0035a7fe1a75be.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

Thiago គោះមួយជើងចម្ងាយជិត ៣០ម៉ែត្រ ជួយឱ្យ Liverpool បំបាក់ Porto ២-០

បរទេស៖ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ ក្រុមម្ចាស់ផ្ទះ Liverpool បានបើកទ្វាកីឡដ្ឋាន Anfield របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Porto នៅក្នុងការប្រកួតវគ្គជម្រុះតាមពូលនៃពានរង្វាន់ Champions League

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះ Liverpool ពិតជាធ្វើបានល្អមែនទែន ដោយអាចទទួលជ័យជម្នះទៅលើក្រុម Porto ក្នុងលទ្ធផល ២ ទល់នឹង ០, ខណៈ ២ គ្រាប់នេះគឺរកបានដោយខ្សែបម្រើ Thiago Alcantara នៅនាទីទី ៥២ និង Mohamed Salah នៅនាទីទី ៧០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ក្រុម Liverpool គឺទទួលបានកៅអីស្វ័យប្រវត្តិដើម្បីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយហើយ ទោះនៅសល់មួយប្រកួតទៀតក៏ដោយ បន្ទាប់ពីទទួលជ័យជម្នះកាលពីយប់មិញ, ដោយពេលនេះក្រុមរបស់លោក Jurgen Klopp មានពិន្ទុវ៉ាដាច់ក្រុមលេខ ២ Porto ១០ ពិន្ទុ និងក្រុមលេខ ៣ AC Milan, ក្រុមលេខ ៤ Atletico Madrid ចំនួន ១១ ពិន្ទុ៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T