មានអីចឹងទៀត! បុរសរូបនេះលក់ផ្ទះ និងរបស់មានតម្លៃចោល ដើម្បីក្លាយខ្លួនជាមនុស្សសាមញ្ញ

//s9.kh1.co/07/07b4d93867ed3974eae968e659358d5a0816990b.jpg
សង្គម

 ២៥-វិច្ឆិកា-២០២១ ១១ព្រឹក · ៤ ឆ្នាំមុន

ការដែលមានរបស់មានតម្លៃ និងអ្វីៗគ្រប់យ៉ាងមិនបានជួយឲ្យគាត់មានក្ដីសុខឡើយ

អាមេរិក៖ បុរសម្នាក់អាយុ៣៥ឆ្នាំ មកពីរដ្ឋខារ៉ូលីណាខាងជើង នៃសហរដ្ឋអាមេរិក បានសម្រេចចិត្តបោះបង់ចោលនូវជីវិតដ៏ឡូយឆាយរបស់ខ្លួន ដើម្បីផ្លាស់ប្ដូរទៅរស់នៅបែបជីវិតសាមញ្ញ ដែលមើលទៅដូចជាជនគ្មានផ្ទះសម្បែង និងដើរផ្សងព្រេងគ្មានដែនកំណត់អីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង លោក Rob Greenfield បានលក់អាផាតមិនរបស់គាត់ ដែលមានបន្ទប់គេងចំនួន៣ និងប្រើប្រាស់ប្រាក់បន្ដិចបន្តួច ទៅសាងសង់ផ្ទះតូចមួយដោយខ្លួនឯងសម្រាប់ស្នាក់នៅ ដោយទិញសម្ភារសាងសង់តម្លៃថោកៗប៉ុណ្ណោះ។ លុះមកដល់ដើមឆ្នាំ២០២០ គាត់បានសម្រេចចិត្តកាត់បន្ថយសម្ភារជាប់ខ្លួនអ្វីៗទាំងអស់ ឲ្យនៅសល់ត្រឹម៤៤មុខ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងងាយស្រួលដាក់ក្នុងកាបូបស្ពាយ ហើយគាត់បានចំណាយពេលមួយឆ្នាំធ្វើដំណើរជុំវិញប្រទេស ដែលភាគច្រើនគាត់បានធ្វើដំណើរដោយជើងទទេរ បើទោះបីជាគាត់មានស្បែកជើងមួយគូពាក់ក៏ដោយ។

ចំពោះការធ្វើដំណើររបស់គាត់ ប្រសិនបើដើរទៅដល់ទីកន្លែងណា គឺនឹងសម្រាកនៅទីកន្លែងហ្នឹង ដោយការបោះជំរុំ ហើយគាត់បានបោកគក់សម្លៀកបំពាក់តាមដងទន្លេ បឹង និងចម្អិនអាហារលើភ្នក់ភ្លើង។ ចំណែកទូរសព្ទវិញ ក៏គាត់បានបញ្ឈប់ការប្រើប្រាស់ដែរ តែដំបូងឡើយគាត់គិតថា គាត់ប្រហែលជាខ្វះវាមិនបានទេ ដូច្នេះមុនចេញធ្វើដំណើរ គាត់បានដាក់ទូរសព្ទចូលទៅក្នុងថតតុ និងចាក់សោវាទុកចំនួនរយៈពេលមួយខែ ហើយជាលទ្ធផលគាត់ពិតជាធ្វើបានមែន។

យ៉ាងណាមិញ ជុំវិញបទពិសោធនៃជីវិតខាងលើ បានធ្វើឲ្យគាត់ដឹងថា ការដែលមានរបស់មានតម្លៃ និងអ្វីៗគ្រប់យ៉ាងមិនបានជួយឲ្យគាត់មានក្ដីសុខឡើយ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T