អឺរ៉ុប៖ ក្រោយឆ្លងកាត់ការប្រកួតវគ្គសន្សំពិន្ទុតាមពូល ចំនួន៥ប្រកួតដូចគ្នា ពេលនេះបានរកឃើញសមាសភាពក្រុមចំនួន១១ហើយ ដែលបានធានាកៅអីទៅលេងវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ Champions League ឆ្នាំ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមទាំង១១ខាងលើរួមមានដូចជា Ajax, Bayern Munich, Chelsea, Inter Milan, Juventus, Liverpool, Manchester City, Manchester United, PSG, Real Madrid និង Sporting CP ។

បើយោងតាមសារព័ត៌មាន AS បានឲ្យដឹងថា ពិធីចាប់គូដើម្បីប្រកួតវគ្គ១៦ក្រុម គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ខាងមុខ នៅឯប្រទេសស្វីស។
ខណៈការប្រកួតគ្រោងនឹងធ្វើឡើងចន្លោះខែកុម្ភៈ ដល់ខែមីនា ឆ្នាំ២០២២ ដោយការប្រកួតជើងទីមួយនៅថ្ងៃទី១៥ ១៦ ២២ និង២៣ ខែកុម្ភៈ ហើយជើងទីពីរនៅថ្ងៃទី៨ ៩ ១៥ និង១៦ ខែមីនា ឆ្នាំ២០២២៕

ប្រភព៖ UEFA Champions League