ញាក់សាច់! សំណាងផ្ទួនៗ គឹម លីហ្សា បើកហាងគុយទាវភ្លាម ទទួលបានកាដូឡានទំនើបទៀត

//s9.kh1.co/2c/2cad7074e91c9f23ca7bdecd46230cfd86ade761.jpg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

កាក់កបខ្លាំង! គឹម លីហ្សា បើកហាងគុយទាវភ្លាម ទទួលកាដូរថយន្តទំនើបពីមនុស្សជាទីស្រលាញ់ថែមទៀត

រាជធានីភ្នំពេញ៖ ពិតណាស់ អ្នកណាមិនស្គាល់ អតីតតារាសម្តែងល្បីឈ្មោះ គឹម លីហ្សា ពេលនេះ អ្នកនាង បានឃ្លាតឆ្ងាយពីវិស័យសិល្បៈ មកចាប់របររកស៊ីជាអ្នកជំនួញវិញម្តង បើតាមព័ត៍មាន អ្នកនាង គឹម លីហ្សា បាននឹងកំពុងសមប្រកបជាខ្លាំងទាំងជំនួញចាស់ និងជំនួញថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ នៅថ្ងៃនេះ អ្នកនាង គឹម លីហ្សា ទើបនឹងបើកសម្ពោធហាងគុយទាវថ្មីថ្មោងជារបស់ខ្លួន ហើយថែមទាំងទទួលបានកាដូពិសេសពីមនុស្សជាទីស្រលាញ់ថែមទៀតផង។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសិល្បករកម្ពុជា និងសង្គម។

ជាមួយគ្នានេះ ប្រភពដដែលបានឱ្យដឹងថា អ្នកនាង គឹម លីហ្សា ថ្មីៗនេះ ពិតជាកាក់កបខ្លាំង ក្រោយពីជោគជ័យក្នុងមុខជំនួញជាច្រើនមុខ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ពេលនេះ អ្នកនាងបើកហាងម្ជូបាន៤សាខាហើយ ដែលមានអថិជនគាំទ្រជាច្រើន ដែលមានឈ្មោះថា គឹម លីហ្សា គុយទាវឆ្ងាញ់ៗ មានទីតាំងស្ថិតនៅលើផ្លូវមុន្នីរ៉េត ទល់មុខអតីតក្លឹបយូធូចាស់ ឬ ធនាគារ ABA ថ្មី ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អ្វីដែលគេចាប់អារម្មណ៍ និងសាទរចំពោះអ្នកនាង គឹម លីហ្សានោះ គឺនាងទទួលបានហេងលើហេង ដោយក្នុងថ្ងៃសម្ភោធបើកលក់ហាងគុយទាវភ្លាម អ្នកនាង គឹមលីហ្សា ទទួលបានកាដូជារថយន្តសេរីទំនើបភ្លែត ដែលគេស្គាល់ថា គឺរថយន្ត ម៉ាក LUXUS LM 350 ដែលជារថយន្តបែបអភិជន តាមការបញ្ជាក់ពី អ្នកនាង គឹម លីហ្សា ការទទួលការដូនេះគឺបានមកពី លោកប៉ារបស់អ្នកនាងគឹមលីហ្សាដែលទើបត្រូវប៉ាន់ដៃថ្មីៗ ទិញអោយកូនសំណព្វចិត្តគាត់៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T