បរទេស៖ លោក Didier Drogba អតីតវីរៈបុរសរបស់ក្រុម Chelsea បានមានប្រសាសន៍បែបលេងសើចថា លោកចង់តែយំទេ ព្រោះរយៈពេលកន្លងមកនេះខ្សែប្រយុទ្ធស្លាបរបស់ Liverpool កីឡាករ Mohamed Salah បានបំបែកកំណត់ត្រារបស់លោកស្ទើរតែទាំងអស់ហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Salah ចាប់តាំងផ្លាស់ចេញពី Roma មកចូលរួមជាមួយ Liverpool នៅឆ្នាំ ២០១៧ រូបគេហាក់លេចធ្លោរខ្លាំងមែនទែន, ជាពិសេសនៅរដូវកាលនេះគេអាចស៊ុតបញ្ចូលទីបាន ១៧ គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ១៧ ប្រកួតចុងក្រោយ។

យ៉ាងណាមិញ គេទើបតែបំបែកកំណត់ត្រារបស់ Drogba ហើយទេ ក្នុងនាមជាកីឡាករសញ្ជាតិ អាហ្វ្រិក ដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងក្របខណ្ឌ Premier League ពោលគឺច្រើនជាង ១០០ គ្រាប់។

ថ្លែងប្រាប់ទូរទស្សន៍ Mehwar TV លោក Drogba បានមានប្រសាសន៍ពី Salah យ៉ាងដូច្នេះថា៖
ប្រសិនបើគាត់ (Salah) នៅតែបន្តលេងបាល់ទាត់ គាត់នឹងបំផ្លាញកំណត់ត្រារបស់ខ្ញុំទាំងអស់ហើយ! ខ្ញុំចង់តែយំទេ៕
ប្រភព៖ ESPN UK