បរទេស៖ គ្រូបង្វឹកលោក Fernando Santos បានមានប្រសាសន៍ថា លោកនឹងលាលែងចេញពីតំណែងភ្លាម ប្រសិនបើព័រទុយកាល់មិនអាចឡើងទៅលេងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២, ក្នុងនោះលោកបានបន្ថែមថា លោកគឺជឿជាក់ជាខ្លាំងចំពោះសមត្ថភាពរបស់ Cristiano Ronaldo និង របៀបដឹកនាំរបស់លោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ ក្រុមព័រទុយកាល់គឺមិនបានកៅអីស្វ័យប្រវត្តិដើម្បីឡើងទៅកាន់ជុំផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup Qatar ២០២២ ឡើយ, បន្ទាប់ពីក្រុមរបស់លោក Santos បញ្ចប់ការប្រកួតវគ្គជម្រុះតាមពូលនៃពូល A ត្រឹមចំណាត់ថ្នាក់ទី ២ ប៉ុណ្ណោះ, ក្នុងនោះក្រុមបញ្ចខែល ត្រូវតម្រូវឱ្យលេង play off ជាមួយក្រុមលេខ ២ផ្សេងទៀត ដើម្បីស្វែងរកឱកាសឡើងទៅជុំបន្ត។

ថ្លែងប្រាប់ទូរទស្សន៍ Portuguese TV លោក Santos បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ប្រសិនបើពួកយើងបរាជ័យដោយមិនបានឡើងទៅលេងការប្រកួត World Cup ឆ្នាំ ២០២២, ខ្ញុំនឹងលាលែងចេញពីតំណែងក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិភ្លាម។ ខ្ញុំមិនជឿថារបៀបដឹកនាំរបស់ខ្ញុំវាហួសសម័យនោះទេ។ សរុបមក, ខ្ញុំមានទំនុកចិត្តជាខ្លាំងចំពោះ Ronaldo, ចំណែក Ronaldo គេក៏ជឿជាក់ខ្លាំងមកលើខ្ញុំផងដែរ។ ថ្ងៃណាមួយ ដែលយើងមិនអាចសម្រេចគោលដៅរបស់យើង, ខ្ញុំនឹងចាកចេញភ្លាម។ ដូច្នេះ យើងត្រូវតែប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅរបស់ពួកយើង៕
ប្រភព៖ Just Football