អឺរ៉ុប៖ ខ្សែប្រយុទ្ធក្លិប AC Milan កីឡាករ Zlatan Ibrahimovic បានធ្វើការឌឺដងផ្លែផ្កាទៅកាន់ Cristiano Ronaldo ជាថ្មីម្តងទៀតជំវិញការទាត់បាល់ Free-Kick។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ មួយរយៈចុងក្រោយនេះ ស្ថិតិទាត់បាល់ Free-Kick របស់ Ronaldo គឺ ពិតជាធ្លាក់ចុះខ្លាំងមែន ពោល គឺ មិនដូចកាលរូបគេលេងឲ្យ Real Madrid ឬក៏ Manchester United នៅអំឡុងឆ្នាំ ២០០៧ ២០០៨ អ្វីឡើយ ហើយ បច្ចុប្បន្ននៅក្នុងក្រុមបិសាចក្រហម រូបគេក៏មិនទទួលបានតំណែងទាត់បាល់ពិន័យមួយនេះដែរ។

ក្នុងកិច្ចសម្ភាសជាមួយអ្នកកាសែតដែលបានសួរសំណួរទៅកាន់ Zlatan ថា ប្រសិនបើលទ្ធផលកំពុងស្ថិតនៅ ០ទល់នឹង០ ហើយ ក្រុមទទួលបានបាល់ពិន័យ Free-Kick ដ៏គ្រោះថ្នាក់ ដូច្នេះរវាង Ronaldo និង Lionel Messi រូបគេជ្រើសរើសអ្នកណា? Zlatan ក៏បានឆ្លើយតបទៅវិញយ៉ាងអស់សំណើច៖
ខ្ញុំនឹងជ្រើសយក Ronaldo ពីព្រោះខ្ញុំចង់ទស្សនាការប្រកួតដល់វគ្គបន្ថែមម៉ោង១៥នាទីពីរដងទៀត៕

ប្រភព៖ justfootball