មានរឿងអ្វីហ្នឹង? កីឡាករឆ្នើម Chelsea រូបនេះ កំពុងអុកឡុកសុំចាកចេញពីក្លិប តែក្លិបដាក់ពីរលក្ខខណ្ឌសិន

//s9.kh1.co/13/13fbd251f5f1a302c8b6dd2e8e55f5c4b38bdfcd.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

Christian Pulisic មានបំណងចង់ចាកចេញពី Chelsea

អង់គ្លេស៖ ខ្សែប្រយុទ្ធ Christian Pulisic ត្រូវបានគេរាយការណ៍ កំពុងសុំ Chelsea ឲ្យដាក់លក់រូបគេ ហើយ ក្លិបនឹងយល់ព្រមក្នុងករណីគេផ្លាស់ទៅក្រុមផ្សេងក្រៅពីលីគអង់គ្លេស ព្រមទាំងអាចលក់បានក្នុងកញ្ចប់ទឹកប្រាក់ ៤២លានផោន (ឬប្រមាណ៥៦លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Christian Pulisic
កីឡាករ Christian Pulisic

ជាការពិតណាស់ កីឡាករសញ្ជាតិអាមេរិកខាងលើ រីករាយក្នុងការលេងឲ្យ Chelsea មែនទែននៅក្នុងរដូវកាលដំបូងរបស់ខ្លួនកាលពីឆ្នាំ២០១៩ ដោយ រូបគេតែងតែទទួលបានការបង្ហាញខ្លួនជាជម្រើសដំបូង។ យ៉ាងណាក្តី ដោយសារបញ្ហារបួសបានធ្វើឲ្យរូបគេខកខានជួយក្រុមរហូតដល់ទៅ១៤ប្រកួតហើយនៅក្នុងរដូវកាលនេះ និង ទើបតែបង្ហាញខ្លួនជាជម្រើសដំបូងបានពីរប្រកួតប៉ុណ្ណោះ ហើយ ក្រោយជាសះស្បើយពីរបួស លោក Thomas Tuchel ក៏បានមើលរំលងគេផងដែរ ដោយលោកពេញចិត្តនឹងការលេងរបស់ Callum Hudson-Odoi ជាង។

កីឡាករ Callum Hudson-Odoi
កីឡាករ Callum Hudson-Odoi

បើយោងទៅតាមការចុះផ្សាយរបស់កាសែត El Nacional បានលើកឡើងថា Pulisic មានអារម្មណ៍ថា ហត់នឿយនឹងរង់ចាំឱកាស ហើយ រូបគេ និង ភ្នាក់ងារ កំពុងពិភាក្សាជាមួយថ្នាក់លើដើម្បីសុំចាកចេញពីក្លិប។ ការសំណូមពរក៏ត្រូវបាន Chelsea បើកភ្លើងខៀវផងដែរ ប៉ុន្តែ ក្លិបបានដាក់លក្ខខណ្ឌ ថា រូបគេអាចចាកចេញបានលុះត្រាតែផ្ទេរចេញទៅកាន់ក្រុមផ្សេងក្រៅពីលីគអង់គ្លេស ហើយ ក្លិបអាចទទួលបានប្រាក់ចំនួន៤២លានផោន៕

កីឡាករ Christian Pulisic
កីឡាករ Christian Pulisic

ប្រភព metro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T