គាត់កំពុងពិបាកផង មកធ្វេីចឹងដាក់គាត់ទៀត! សូមប្រយ័ត្ន! ជនអនាមិកបង្កើតផេកតាចេក ដើម្បីឆបោកថវិកា ពីមហាជន

//s9.kh1.co/2b/2b5dcfce4111163eb5d877b3dc03b18036349a3e.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២១ ១០ល្ងាច · ៤ ឆ្នាំមុន

ត្រីងៀតឆ្លៀតពង! ឃើញថាតាចេកធ្លាក់ខ្លួន ជនអនាមិកបង្កើតអាខោនមួយនេះ ដើម្បីឆបោកថវិកាពមហាជន

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ លោក ហេង នរកក្កដា បានប្រកាសនៅលើបណ្តាញសង្គមថា មានជនឆបោកបានបង្កើតគណនីហ្វេសប៊ុកតាចេក ក្លែងក្លាយ ក្នុងគោលបំណងឆបោកថវិកាពីមហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ បើតាមសំណេររបស់លោក ហេង នរកក្កដា បានសរសេររៀបរាប់ប្រាប់ដូច្នេះថា៖

ពិតជាថោកទាបបំផុត ដែលមានជនឆបោកបង្កេីតអាខោនក្លែងក្លាយបោកប្រជាជនយេីងដែលមានចិត្តចង់ជួយឪចេក ខ្ញុំសូមប្រកាសថាអាខោន (តាចេកកំប្លែង) ជាអាខោនឆបោកថិវិការបងប្អូនដែលចង់ជួយឪចេក. ឪចេកអត់មានផេកទេ ហេីយគាត់មានតែអាខោន ABAតែមួយគត់ គឺឈ្មោះ Chhum Bunchhoeun (003369667) សូមបងប្អូនឈប់ចាញ់បោកគេតទៅទៀត ដោយក្តីគោរពពីខ្ញុំ។ សូមជួយស៊ែតៗគ្នាផង សូមបញ្ជាក់អាខោន Heng Norakakda ខ្ញុំត្រូវបាន Facebook ប្លុកមួយខែ។សូមអរគុណ។

ហេង នរកក្កដា

សូមរំលឹកផងដែរថា តារាកំប្លែងវ័យចំណាស់ពូកែសម្តីមិនចេះរីងស្ងួត តាចេក​ សព្វថ្ងៃនេះ លោកកំពុងតែជួបការលំបាក នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងនោះតាចេក ត្រូវរ៉ាប់រងនូវជីវភាពគ្រួសារដែលមានសមាជិកដល់ទៅ១១នាក់ឯណោះ ក្នុងអំឡុងពេលនៃវិប័ត្តជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ក្នុងនោះ តារាកំប្លែងរូបនេះ កំពុងតែជួលតូបគេ២តូប ដើម្បីលក់ផ្លែឈើ និងភេសជ្ជៈផ្សេងៗ នៅតាមផ្លូវចូលទៅលេងរមណីយដ្ឋានគិរីរម្យ ហើយការលក់ដូរវិញទៀតសោតក៏លក់ពុំសូវដាច់កាក់កបប៉ុន្មានដែរ ពោលគឺនៅតំបន់កម្សាន្តមួយនេះ ក៏មិនសូវមានភ្ញៀវទៅលេងផង។​ ខណៈពេលដែលរូបលោក ប្រឹងរកស៊ីលក់ដូររកពេលសម្រាកគ្មាន គឺដើម្បីសន្សំលុយដើម្បីបង់បំណុលធនាគារ៕

ហេង​ នរកក្កដា
ហេង​ នរកក្កដា
ហេង​ នរកក្កដា
ហេង​ នរកក្កដា
ហេង​ នរកក្កដា
ហេង​ នរកក្កដា
ហេង​ នរកក្កដា
ហេង​ នរកក្កដា
តាចេក និងហេង​ នរកក្កដា
តាចេក និងហេង​ នរកក្កដា
តាចេក
តាចេក
អាខោនក្លែងក្លាយ
អាខោនក្លែងក្លាយ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T