មោទនភាពជំនួស! Teaser MV បទ «វិរនារី» ទេព បូព្រឹក្ស ចាក់លើអេក្រង់ធំៗ ស្ទើរគ្រប់ស្ដុប (មានវីដេអូ)

//s9.kh1.co/1d/1dfe25f4c7de4b14a736f17bb45f5a2cc4aee402.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២១ ២ល្ងាច · ២ ឆ្នាំមុន

បើងាកមកមើលនៅតាមដងវិថី និងស្តុបធំៗក្នុងក្រុងភ្នំពេញមួយចំនួន យើងឃើញថា វីដេអូ Teaser MV មួយបទនេះរបស់កញ្ញា ទេព បូព្រឹក្ស ក៏កំពុងតែចាក់បញ្ចាំងនៅលើអេក្រង់ធំៗជាច្រើនស្ទើរតែគ្រប់ស្ដុប ។

ភ្នំពេញ៖ ថ្មីៗនេះ ឈុតខ្លីៗ នៃ MV បទចម្រៀងមានចំណងជើងថា «វិរនារី»«Top of The Lady» ដែលផលិតឡើងដោយតារាចម្រៀងដ៏មានប្រជាប្រិយភាព កញ្ញា ទេព បូព្រឹក្ស កំពុងទទួលបានការពេញចិត្ត និងការគាំ្រច្រើនខ្លាំងមែនទែន ដោយសារតែក្នុងឈុតឆាកនៃបទនេះ មានការរៀបចំបង្កើតឡើងដើម្បីលើកស្ទួយវប្បធម៌ខ្មែរយ៉ាងពេញទំហឹង ដោយមានទាំងការបង្ហាញពីប្រាសាទបុរាណ សម្លៀកបំពាក់ និងភាពក្លាហាន អង់អាចរបស់ស្ដ្រីខ្មែរក្នុងការធ្វើសឹកសង្រ្គាមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វីដេអូ បទចម្រៀង ទេព បូព្រឹក្ស

ជាមួយគ្នានេះទៀតសោត មហាជនដែលជាកូនខ្មែរ និងអ្នកនិយមស្នេហាវប្បធម៌ជាច្រើនស្ទើរពេញប្រទេស កំពុងទន្ទឹងរង់ចាំ MV បទចម្រៀងនេះដែលនឹងចេញជាផ្លូវការណ៍នៅថ្ងៃទី ២៨ ខែវិច្ឆិកា។

ទន្ទឹមនឹងមានការគាំទ្រច្រើនតាមរយៈបណ្ដាញសង្គម បើងាកមកមើលនៅតាមដងវិថី និងស្តុបធំៗក្នុងក្រុងភ្នំពេញមួយចំនួន យើងឃើញថា វីដេអូ Teaser MV មួយបទនេះរបស់កញ្ញា ទេព បូព្រឹក្ស ក៏កំពុងតែចាក់បញ្ចាំងនៅលើអេក្រង់ធំៗជាច្រើនស្ទើរតែគ្រប់ស្ដុប ហ្វេនៗឃើញរំភើបជំនួស។ ដែលនេះក៏ជាកម្លាំងចិត្តមួយ និងជាការគាំទ្រដ៏គួរឲ្យមានមោទនភាពមួយសម្រាប់តារាស្រីរូបនេះផងដែរ ព្រោះកន្លងមកនៅពេលដែលនាងចេញចម្រៀងម្ដងៗ គឺមានតែការរិះគន់ ប៉ុន្តែមួយបទនេះវិញ ទទួលបានការគាំទ្រច្រើនអ៊ីចឹង ពិតជាមិនធ្វើឲ្យការខិតខំប្រឹងប្រែងរបស់នាងខកបំណងនោះឡើយ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
វីដេអូ បទចម្រៀង ទេព បូព្រឹក្ស នៅតាមស្ដុប
ទេព បូព្រឹក្ស
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T