ទិដ្ឋភាពភូមិបោះចោលនៅអេស៉្បាញ ក្រោយរយៈពេល៣០ឆ្នាំ ដែលទឹកលិចដល់ដំបូលផ្ទះអ្នកភូមិទាំងអស់

//s9.kh1.co/d4/d4dd2567bd12ef27fc626ac590d088e46155986e.jpg
សង្គម

 ២៤-វិច្ឆិកា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

វារីអគ្គិសនីព័រទុយហ្គាល់ បានបិទទ្វារទឹកជំនន់របស់ខ្លួន និងបណ្ដាលឲ្យទន្លេ Limea ជន់លិចដី និងអគារនានាក្នុងតំបន់ជុំវិញតែម្ដង

អេស៉្បាញ៖ ភូមិមួយឈ្មោះថា Aceredo នៅឯប្រទេសអេស៉្បាញ ត្រូវបានជន់លិចដល់ដំបូលផ្ទះកាលពីឆ្នាំ១៩៩២ ក្នុងពេលដែលវារីអគ្គិសនីព័រទុយហ្គាល់ បានបិទទ្វារទឹកជំនន់របស់ខ្លួន និងបណ្ដាលឲ្យទន្លេ Limea ជន់លិចដី និងអគារនានាក្នុងតំបន់ជុំវិញតែម្ដង ដែលអ្នកភូមិត្រូវបង្ខំចិត្តជម្លៀសចេញ ដើម្បីទៅរកទីទួលសុវត្ថិភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីថ្ងៃចន្ទកន្លងទៅថ្មីៗនេះ មានរូបភាពគួរឲ្យភ្ញាក់ផ្អើលជាច្រើនសន្លឹក បង្ហាញពីកម្រិតទឹកស្រកចុះយ៉ាងទាប ដែលមានគ្រោងឆ្អឹ.ងនៃផ្ទះបែកបាក់ចំនួន៧០ខ្នងរបស់អ្នកភូមិ ដីស្រែចម្ការ បំណែកសេសសល់នៃរថយន្ដ និងរបស់របរប្រើប្រាស់ផ្សេងៗជាដើម។

ជាក់ស្ដែង ក្នុងឆ្នាំ១៩៦៨ ខាងប្រទេសអេស៉្បាញ និងព័រទុយហ្គាល់ បានព្យាយាមធ្វើកិច្ចព្រមព្រៀងមួយ ដើម្បីប្រើប្រាស់ទន្លេព្រំដែនរួមគ្នា ជាគោលបំណងសាងសង់ទំនប់ ប៉ុន្តែកិច្ចព្រមព្រៀង និងការងារវិស្វកម្មជាបន្តបន្ទាប់បានមកក្នុងតម្លៃមួយ ពោលគឺការដកហូតដី និងផ្ទះដែលជាកម្មសិទ្ធិរបស់ភូមិមួយចំនួន និងអ្នករស់នៅក្នុងតំបន់។

ហើយមុនពេលមានសោកនាដកម្មកើតឡើង ក្រុមវារីអគ្គិសនីព័រទុយហ្គាល់ បានចរចាជាមួយនឹងអ្នកភូមិ ដើម្បីជម្លៀសចេញពីទីកន្លែងរស់នៅរបស់ពួកគេ តែអ្នកភូមិខ្លះហាក់មិនព្រមចាកចេញឡើយ ដែលចុងក្រោយខាងក្រុមហ៊ុនអាចបញ្ចុះបញ្ចូលអ្នកភូមិចំនួនត្រឹមតែ៥១ភារយប៉ុណ្ណោះ ដោយផ្ដល់ប្រាក់មួយចំនួន។ ចំពោះការចាកចេញមិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកវិញឡើយ បើទោះបីជាស្ថានភាពប្រសើរ ឬអ្នកភូមិធ្វើបាតុ.កម្មបង្អត់អាហារ និងការប្រឈមមុខជាមួយប៉ូលិសក៏ដោយ។ ក្រៅពីភូមិ Aceredo ក៏មានភូមិចំនួនបួនផ្សេងទៀត ដែលបានបាត់ខ្លួននៅក្រោមផ្ទៃទឹកផងដែរ។

យ៉ាងណាមិញ សព្វថ្ងៃនេះ ភូមិខាងលើបានក្លាយទៅជាកន្លែងទេសចរណ៍មួយផងដែរ សម្រាប់ឲ្យអ្នកទេសចរមិនថាក្នុងស្រុក ឬក្រៅស្រុក។ ហើយមានអ្នកភូមិមួយចំនួន ដែលធ្លាប់រស់នៅ បានទៅលេងកម្សាន្តផ្ទះចាស់ៗរបស់ពួកគេផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T