បរទេស៖ អ្នកចាត់ការទូទៅក្លិប Manchester City លោក Pep Guardiola បានសរសើរពីគុណភាពលេងរបស់កីឡាករ Lionel Messi ពេញៗមាត់ ហើយ លោកពិតជារីករាយដែលកីឡាករសញ្ជាតិអាហ្សង់ទីនខាងលើនៅអាចលេងនៅក្នុងកម្រិតមួយដ៏ខ្ពស់ដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ លោក Pep បានលើកឡើងដូចខាងលើ បន្ទាប់ពីលោកនឹងត្រូវដឹកនាំកូនក្រុមប្រកួតទល់នឹង PSG ដែលមាន Messi នៅរាត្រីនេះក្នុងការប្រកួតពានរង្វាន់ Champions League ខណៈជើងទី២ មេឃខៀវ បានទទួលរងបរាជ័យក្នុងលទ្ធផល ២ទល់នឹង០ ហើយ ម្ចាស់ពានរង្វាន់ Ballon d'Or ៦សម័យខាងលើក៏រួមចំណែករកបានមួយគ្រាប់ផងដែរ។

លោក Pep បាននិយាយថា៖
វាពិតជាពិបាកណាស់។ ពេលខ្លះនៅពេលដែល Messi បានបាល់ អ្នកមិនដឹងត្រូវបិទគាត់តាមវិធីណាទេ សូម្បីតែគាត់ក៏អត់ដឹងដូចគ្នា។ ខ្ញុំពិតជារីករាយដែលគាត់នៅតែអាចលេងបាល់បាន ជាពិសេសកម្រិត និង គុណភាពលេងរបស់គាត់៕

ប្រភព៖ sportskeeda