ក្រោយត្រូវ វិសាខា វាយបក ធ្លាក់ចេញ ពីពានរង្វាន់ហ៊ុនសែនខាប់ វឌ្ឍនាកា បានបង្ហោះសារមួយយ៉ាងខ្លីថា…

//s9.kh1.co/0b/0b4a5772f64a023ccc295a487fcfd0881c5b4ae8.jpg
កីទ្បា

 ២៣-វិច្ឆិកា-២០២១ ៤ល្ងាច · ២ ឆ្នាំមុន

ក្រោយត្រូវ វិសាខា វាយបក ធ្លាក់ចេញ ពីពានរង្វាន់ហ៊ុនសែនខាប់ វឌ្ឍនាកា បានបង្ហោះសារមួយយ៉ាងខ្លីថា បាល់ទាត់វាពិតជាអាចកើតឡើងអ្វីៗគ្រប់ពេល អរគុណគ្រប់គ្នាសម្រាប់ការខិតខំប្រឹងប្រែង

កម្ពុជា៖ ជាការពិតណាស់ នៅរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា នេះ គឺជាការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២០២១ (ពានថ្នាក់ជាតិ) ដោយក្រុមម្ចាស់ផ្ទះ​ បឹងកេត ត្រូវបានក្រុមភ្ញៀវ វិសាខា យកឈ្នះដោយលទ្ធផល តានតឹង ២ទល់នឹង១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/d2/d2ac4728a4f818ab1cc96fbd23d2b68058170921.png

ជាក់ស្ដែងប្រកួតនេះ នៅក្នុងវគ្គទី១ បឹងកេត ហាក់សម្រុកខ្លាំងទៅលើវិសាខា រហូតមានគ្រាប់បាល់កើតឡើងនៅនាទីទី១៧ តាមរយៈការស៊ុតបញ្ចូលទីរបស់ សឿត ណាវ៉ា ពីការលើកបាល់ជ្រុងរបស់ ចាន់ វឌ្ឍនាកា និង ជាគ្រាប់តែមួយគត់នៅ៤៥នាទីដំបូង។ លុះឈានចូលវគ្គទី២ អ្វីដ៏គួរឲ្យភ្ញាក់ផ្អើលនោះ គឺ វិសាខា បានធ្វើការគាបសង្កត់ទៅលើបឹងកេតខ្លាំងមែនទែន ហើយ គ្រាប់បាល់ក៏បានកើតឡើងរហូតដល់ទៅពីរគ្រាប់នៅនាទីទី៦០ ដោយ កែវ សុខផេង និង ៧៥ ដោយ ច្រឹង ពលរដ្ឋ ជាគ្រាប់ជ័យជម្នះ ជួយវិសាខា យកឈ្នះ បឹងកេត ក្នុងលទ្ធផល ២ទល់នឹង១ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជួបជាមួយ ព្រះខ័នរាជស្វាយរៀង។

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួត ខ្សែប្រយុទ្ធឆ្នើមក្រុមបឹងកេត កីឡាករ ចាន់ វឌ្ឍនាកា បានបង្ហោះសារយ៉ាងខ្លីមួយនៅលើគណនីហ្វេសប៊ុក របស់ខ្លួន ដោយសរសេររៀបរាប់ថា៖

  បាល់ទាត់វាពិតជាអាចកើតឡើងអ្វីៗគ្រប់ពេល អរគុណគ្រប់គ្នាសម្រាប់ការខិតខំប្រឹងប្រែង

 កីឡាករ ចាន់ វឌ្ឍនាកា
https://s9.kh1.co/__image/w=613,h=599,q=100/0c/0c096f91982ea04e1fc566149cd89d7a51b03096.png

គួរបញ្ជាក់ដែរថា សម្រាប់ការប្រកួត វគ្គផ្ដាច់ព្រ័ត្រ រវាង ក្រុមស្វាយរៀង និង វិសាខា នឹងរៀបចំនៅទឹកដី កណ្ដាល ពោលគឺកីឡដ្ឋាន RSN របស់ក្រុមភ្នំពេញក្រោន នាថ្ងៃទី ២៥ ខែវិច្ឆិកា ខាងមុខ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T