អ្នក​មាន​សុខភាព​ខ្សោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចចេញ​សញ្ញា​ទាំង​ ៧​នេះ

//s9.kh1.co/eb/eb78a1b6f2b29be5c36909c7acbdea59d8ff7a0f.jpg
យល់ដឹង

 ២៣-វិច្ឆិកា-២០២១ ១ល្ងាច · ២ ឆ្នាំមុន

អាការៈ​សាមញ្ញ​​មួយ​ចំនួន​ ដូចជា​​អស់​កម្លាំង​រ៉ាំរ៉ៃ​ ឬ​ការ​ប្រែប្រួល​អារម្មណ៍​ជាប់​រហូត​ សុទ្ធ​តែ​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។

អាការៈ​សាមញ្ញ​​មួយ​ចំនួន​ ដូចជា​​អស់​កម្លាំង​រ៉ាំរ៉ៃ​ ឬ​ការ​ប្រែប្រួល​អារម្មណ៍​ជាប់​រហូត​ សុទ្ធ​តែ​អាច​បញ្ជាក់​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់ នៅ​ពេល​ដែល​មាន​ការ​ប្រែប្រួល​ណា​មួយ​​កើត​ឡើង​ភ្លាម​ៗ​ចំពោះ​រាងកាយ។
សញ្ញា​ព្រមាន​​ដែល​បញ្ជាក់​ថា​ រាងកាយ​យើង​មាន​សុខភាព​ទន់ខ្សោយ​ រួម​មាន​៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ស្រក​ទម្ងន់​យ៉ាង​ឆាប់​រហ័ស​

ការ​ស្រក​ទម្ងន់​លើស​ពី​ ១០%​នៃ​ទម្ងន់​ខ្លួន​ក្នុង​រយៈ​ពេល​៦​ខែ​ ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​បារម្ភ​មួយ​​ និង​អាច​ជា​លទ្ធផល​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម​ ដុំ​សាច់​ ឬ​ការ​ឆ្លង​មេរោគ​រ៉ាំរ៉ៃ​ជា​ដើម​។

២. ការ​ប្រែប្រួល​អារម្មណ៍​

ជាមួយ​គ្នា​នេះ​ដែរ ការ​ប្រែប្រួល​អារម្មណ៍​ក៏​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ដូចជា​ជំងឺ​បាយ​ប៉ូ​ឡា​ ​និង​ការ​បាក់​ទឹក​ចិត្ត​រ៉ាំរ៉ៃ​ជា​ដើម​។

៣. ឈឺ​ក្បាល​

​អាការៈ​ឈឺ​ក្បាល​ប្រកាំង​ ឬ​ឈឺ​ក្បាល​រយៈពេល​វែង​កើត​ឡើង​ជា​ទូទៅ និង​មិន​មាន​ភាព​ធ្ងន់ធ្ងរ​នោះ​ទេ​។ ​ ប៉ុន្តែ​​បើ​​ការ​ឈឺ​ក្បាល​រយៈ​ពេល​ខ្លី កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់​ ឬ​នៅ​ពេល​ព្រឹក​​​ដោយ​មិន​បាត់​ទៅ​វិញ​​ ទោះ​​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​យ៉ាង​ណា​ក្ដី​យើង​អាច​នឹង​មាន​បញ្ហា​សុខភាព។​ ពិសេស​បើ​អម​មក​ជាមួយ​នឹង​​អាការៈ​គ្រុន​ក្ដៅ ព្រម​ទាំង​ដៃ​ និង​ជើង​ទន់​ខ្សោយទៀត​​ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ដូចជា​ដុំ​សាច់​ ឬ​រលាក​ស្រោម​ខួរក្បាល​។

៤. អស់​កម្លាំង​

ក្នុង​ករណី​ដែល​​យើង​នៅ​តែ​អស់​កម្លាំង​ ទោះ​ជា​​បាន​​ញ៉ាំ​របប​អាហារ​ល្អ​ៗ​ និង​គេង​បាន​គ្រប់គ្រាន់​​ហើយ​នោះ​ វា​អាច​ជា​សញ្ញា​នៃ​​ជំងឺ​អស់​កម្លាំង​រ៉ាំរ៉ៃ ។ ដូច្នេះ​ហើយ​ ចូរ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​ និង​ធ្វើ​រោគវិនិច្ឆ័យ​​ឲ្យ​បាន​ឆាប់​រហ័ស​ ទើប​ជា​ការ​ប្រសើរ​។

៥. ក្អក​ជាប់​រហូត​

ចំណែក​ឯ​អាការៈ​ក្អក​ជា​ប្រចាំ​ និង​អម​ដោយ​ការ​ស្រក​ទម្ងន់​ គ្រុន​ក្ដៅ​កម្រិត​ស្រាល​​ និង​អស់​កម្លាំង អាច​ជា​រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​រ៉ាំរ៉ៃ ដូចជា​ជំងឺ​របេង​ ឬ​ដុំ​សាច់​។

៦. ឈឺ​ទ្រូង​

ប្រសិនបើ​យើង​មាន​អារម្មណ៍​​ថា​មាន​ណែនទ្រូង​ ​ តឹង ឬ​បុក​​នៅ​ក្រោម​ឆ្អឹង​ជំនី ហើយ​ការ​ឈឺ​ចាប់​រាលដាល​ដល់​ថ្គាម​ ដៃ​ឆ្វេង​ ឬ​ខ្នង អម​ជាមួយ​នឹង​ការ​ដកដង្ហើម​ហត់ និង​ចង្វាក់​បេះដូង​ទាប វា​អាច​ជា​សញ្ញា​នៃ​ការ​គាំង​បេះដូង ដែល​តម្រូវ​ឲ្យ​យើង​ត្រូវ​ប្រញាប់​​ទាក់ទង​ទៅ​កាន់​គ្រូពេទ្យ​ជា​បន្ទាន់​។

៧. ជា​សះស្បើយ​យឺត

ជំងឺ​ទឹក​នោម​ផ្អែម​អាច​ពន្យឺត​​​ដំណើរការ​នៃ​ការ​បង្កើត​កោសិកា​ឡើង​វិញ ដែល​ជា​ហេតុ​នាំ​ឲ្យ​ដំណើរការ​នៃ​ការ​ជា​សះស្បើយពី​របួស​​មាន​ភាព​យឺតយ៉ាវ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T