អង់គ្លេស៖ អតីតកីឡាករជម្រើសជាតិអង់គ្លេស លោក Paul Merson បានធ្វើការសំណូមពរទៅកាន់ Manchester United ថា ក្លិបគួរតែសម្រេចចិត្តកុំដាក់ Cristiano Ronaldo ឲ្យចូលលេងពីព្រោះរូបគេជាអ្នកបង្កបញ្ហានៅក្នុងក្រុម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Man Utd បានចុះហត្ថលេខានាំយក Ronaldo មកកាន់កីឡដ្ឋាន Old Trafford វិញពី Juventus កាលពីដើមរដូវកាល ហើយ គិតគ្រប់ព្រឹត្តិការណ៍ទាំងអស់នៅក្នុងរដូវកាលនេះ គេអាចស៊ុតបញ្ចូលទីបាន៩គ្រាប់ហើយ ប៉ុន្តែ លោក Merson នៅតែគិតថា រូបគេជាអ្នកបង្កបញ្ហានៅក្នុងក្លិប។

លោក Merson បាននិយាយថា៖
វាជារឿងដ៏ត្រឹមត្រូវនៅពេលដែលគ្រប់គ្នានិយាយថា Ronaldo បំពេញាកាត្វកិច្ចបានល្អហើយព្រោះគេបានស៊ុតបញ្ចូលទី។ យ៉ាងណាក្តី Man Utd ត្រូវការលេងជាក្រុមដើម្បីឈ្នះពាន មិនមែនកីឡាករដែលឈរចងមុង និង រកគ្រាប់បាល់បាន២០គ្រាប់ក្នុងមួយរដូវកាលឡើយ។ ខ្ញុំគិតថា Man Utd គួរតែស្វែងរកតំបន់លេងថ្មីសម្រាប់គាត់ ឬ ក៏កុំដាក់ឲ្យគាត់ចូលលេងតែម្តង៕

ប្រភព៖ metro