កុំធ្វើរឿង៧ទាំងយ៉ាងនេះ បើអ្នកកំពុងប្រើម៉ាស៊ីនបោកខោអាវ!

//s9.kh1.co/e1/e1d6e0b5af8879b8b351b0f8ca8f665a3e7549a8.jpg
យល់ដឹង

 ២៣-វិច្ឆិកា-២០២១ ៩ព្រឹក · ២ ឆ្នាំមុន

ក្នុងសម័យកាលបច្ចេកវិទ្យាទំនើបបច្ចុប្បន្ននេះ ទម្លាប់រស់នៅរបស់ប្រជាជនមានភាពបត់បែន និងជម្រើសច្រើនជាងមុន។

ក្នុងសម័យកាលបច្ចេកវិទ្យាទំនើបបច្ចុប្បន្ននេះ ទម្លាប់រស់នៅរបស់ប្រជាជនមានភាពបត់បែន និងជម្រើសច្រើនជាងមុន។ គ្រួសារភាគច្រើនចាប់ផ្ដើមប្រើប្រាស់ម៉ាស៊ីនក្នុងការបោកសម្អាតសម្លៀកបំពាក់ ព្រោះវាជួយសម្រាលភាពនឿយហត់បានច្រើន ជាជាងការបោកគក់ដោយដៃ មួយវិញទៀតការប្រើប្រាស់ម៉ាស៊ីនបោកខោអាវ ជួយឱ្យចំណេញពេលវេលាបានច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ចំពោះការប្រើម៉ាស៊ីនបោកសម្លៀកបំពាក់នេះ អ្នកគួរថែទាំ និងប្រើប្រាស់ម៉ាស៊ីនឱ្យបានត្រឹមត្រូវ ដើម្បីរក្សាគុណភាពម៉ាស៊ីនឱ្យបានយូរ និងមិនងាយឆាប់ខូច។ ខាងក្រោមនេះជាចំណុចទាំង៧ ដែលអ្នកគួរចៀសវាង៖

១. ប្រើសាប៊ូមិនត្រូវតាមការកំណត់នៃម៉ាស៊ីន៖ ការប្រើប្រាស់សាប៊ូបោកខោអាវច្រើនពេក គឺមិនល្អសម្រាប់ម៉ាស៊ីនរបស់អ្នកឡើយ ព្រោះយូរៗទៅសាប៊ូដែលលើសនឹងស៊ីកាត់ស្រទាប់ការពារចេញពីអាងបោកគក់ និងសមាសធាតុខាងក្នុងនានានៃម៉ាស៊ីន។

២. ដាក់សម្លៀកបំពាក់លើសចំនួនកំណត់ ឬមិនត្រឹមត្រូវ៖ ត្រូវដឹងពីគីឡូកំណត់នៃម៉ាស៊ីន សម្រាប់ការដាក់បោកខោអាវរបស់អ្នក។ ជាទូទៅម៉ាស៊ីនមានចាប់ពី ៥គីឡូ ទៅ១២គីឡូក្រាម ប្រសិនបើដាក់លើសកំណត់សម្លៀកបំពាក់នឹងបោកគក់មិនស្អាត ហើយអាចធ្វើឱ្យម៉ាស៊ីនគាំង ឬខូចទៀតផង។  

៣. ប្រើមុខងារកំណត់ខុស៖ អានសៀវភៅណែនាំឱ្យបានច្បាស់ និងយល់ដឹងពីមុខងារកំណត់របស់ម៉ាស៊ីនឱ្យបានត្រឹមត្រូវ។

៤. ចំហខ្សែរ៉ូតខោឬអាវចោល ដោយមិនភ្ជាប់ខ្សែរ៉ូតនោះ ពេលដាក់បោក៖ បើសិនជាអ្នកមិនរ៉ូតឱ្យជិតទេ នោះក្រណាត់អាវឬសំពត់ផ្សេងទៀតអាចជាប់ឬទាក់នឹងខ្សែរ៉ូត ដែលអាចធ្វើឱ្យដាច់រហែកសាច់ក្រណាត់ ​ ឬ​អូស​កាត់​ផ្នែក​ខាង​ក្នុង​នៃ​ម៉ាស៊ីន​បោកគក់ ដែលនាំ​ឱ្យមានការ​​ឆ្កូត ​ឬខូចម៉ាស៊ីន។

៥. មិនពិនិត្យផ្ទៃខាងក្នុងហោប៉ៅ មុនដាក់បោក៖ វត្ថុលោហៈដូចជា កាក់ កូនសោ និងវីស អាចបំផ្លាញអាងខាងក្នុង និងផ្ទៃខាងក្រៅនៃម៉ាស៊ីនបោកគក់របស់អ្នក ចំណែកឯក្រដាសជូតមាត់ សាច់ប្រាក់ អាចនាំ​ឱ្យស្ទះបំពង់បង្ហូរទឹកនៃម៉ាស៊ីន។ 

៦. មិនបើកចំហទ្វារម៉ាស៊ីនបោកឱ្យក្លិនចេញ ក្រោយប្រើម៉ាស៊ីនបោកហើយ៖ ជៀសវាងទុកចោលខោអាវបោករួច ក្នុងម៉ាស៊ីនយូរ។

៧. មិនសូវសម្អាតផ្នែកខាងក្នុងម៉ាស៊ីន៖ សម្លៀកបំពាក់ដែលដាក់បោក តែងតែមានធូលីដីនិងក្អែលច្រើនស្រាប់ ដូច្នេះបើមិនសូវឧស្សាហ៍សម្អាតខាងក្នុងម៉ាស៊ីននោះទេ ម៉ាស៊ីននឹងកើតមានក្លិនមិនល្អនិងកខ្វក់ ធ្វើឱ្យចេញស្រទាប់ស្អិតនិងបាក់តេរី។

យ៉ាងណាមិញ ដើម្បីបោកសម្លៀកបំពាក់ឱ្យបានស្អាតល្អនិងមានក្លិនក្រអូប លោកអ្នកគួរជ្រើសរើសប្រភេទសាប៊ូដែលមានគុណភាពប្រកបដោយទំនុកចិត្ត។​ ជាក់ស្ដែងប្រសិនបើលោកអ្នកកំពុងតែចង់ផ្លាស់ប្ដូរ ឬស្វែងរកប្រភេទសាប៊ូទឹកបោកសម្លៀកបំពាក់ល្អ លោកអ្នកអាចសាកល្បងប្រើប្រាស់ជាមួយសាប៊ូ Fineline (ហ្វាញឡាញ) ដែលជាម៉ាកយីហោសាប៊ូទឹកនាំមុខនៅប្រទេសថៃ។

  សាប៊ូ Fineline
  សាប៊ូ Fineline

Fineline គឺជាផលិតផលលំដាប់ព្រីមៀម ដែលផលិតតាមស្តង់ដារអន្តរជាតិ។ សាប៊ូទឹក Fineline មានច្រើនជម្រើស ច្រើនប្រភេទ ច្រើនក្លិន សមស្របតាមតម្រូវការរបស់អតិថិជន។ នេះជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ការថែទាំសម្លៀកបំពាក់ និងជាជម្រើសឆ្លាតវៃរបស់ស្ត្រីគ្រប់រូប ជាពិសេសសម្រាប់ស្ត្រីមេផ្ទះ។

Fineline គឺជាម៉ាកឈានមុខគេនៅក្នុងទីផ្សារសាប៊ូទឹកបោកសម្លៀកបំពាក់ប្រចាំប្រទេសថៃ។ សាប៊ូទឹក Fineline ប្រើប្រាស់បច្ចេកវិទ្យា FX TECH។ សូមជៀសវាងផលិតផលក្លែងក្លាយ! អ្នកគួរចំណាំថា គ្រប់ផលិតផលរបស់សាប៊ូទឹកបោកសម្លៀកបំពាក់ Fineline ត្រូវតែមានស្លាកសញ្ញា ដែលមានតួអក្សរ F I N E L I N E តែមួយគត់ប៉ុណ្ណោះ។ ក្រៅពីស្លាកសញ្ញាតួអក្សរនេះ គឺជាផលិតផលក្លែងក្លាយ៕

  សាប៊ូ Fineline
  សាប៊ូ Fineline

ប្រភព៖ https://www.urbancompany.com/blog/homecare/appliance-repair/7-mistakes-to-avoid-while-using-your-washing-machine/

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T