នោម​​ឈឺ​​ ក្រហាយពេល​​ពពោះ បណ្ដាល​មក​ពី​​អ្វី​​? បង្ការ​យ៉ាង​ម៉េច?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

//s9.kh1.co/96/96213c64218f4c476eb50123021dafdb663732cb.jpg
យល់ដឹង

 ២២-វិច្ឆិកា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

អំឡុង​ពេល​មាន​គភ៌ ម៉ាក់​ៗ​ប្រហែល​ជា​នោម​ញឹកញាប់​ជាង​មុន​មិន​ខាន​ ដែល​នេះ​ជា​អាការៈ​ធម្មតា​ប៉ុណ្ណោះ​សម្រាប់​ស្ត្រី​ពពោះ​​។

អំឡុង​ពេល​មាន​គភ៌ ម៉ាក់​ៗ​ប្រហែល​ជា​នោម​ញឹកញាប់​ជាង​មុន​មិន​ខាន​ ដែល​នេះ​ជា​អាការៈ​ធម្មតា​ប៉ុណ្ណោះ​សម្រាប់​ស្ត្រី​ពពោះ​​។ យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​មាន​អារម្មណ៍​​ឈឺ​អួល ឬ​ក្រហាយ​​នៅ​ពេល​នោម​ ​វា​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​​មួយ​ចំនួន​ដូច​​ខាង​ក្រោម​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ

មូលហេតុ​អ្វី​បាន​ជា​ម៉ាក់​ៗ​នោម​ឈឺ​អំឡុង​ពេល​ពពោះ​?

ពិត​ណាស់​ ​មាន​​កត្តា​មួយ​ចំនួន​​ដែល​នាំ​ឲ្យ​ស្ត្រី​ពពោះ​ឈឺ​អួល ​ឬ​ក្រហាយ​នៅ​ពេល​នោម​ ហើយ​មូលហេតុ​ទូទៅ​គឺ​ការ​បង្ក​រោគ​ប្រព័ន្ធ​ទឹក​នោម​ (UTI) ដែល​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​រាងកាយ​។ ស្ថានភាព​សុខភាព​ខាង​ក្រោម​​អាច​នាំ​ឲ្យ​កើត​​មាន​ការ​បង្ក​រោគ​ប្រព័ន្ធ​ទឹក​នោម​ ឬ​អាច​ជា​មូលហេតុ​នៃ​ការ​ឈឺ​ចាប់​ប្លោក​​នោម​ និង​នោម​ឈឺ​អំឡុង​ពេល​​ពពោះ​។

គណនាថ្ងៃសម្រាលកូន នៅទីនេះ

១. បាក់តេរី​នៅ​ទ្វារ​មាស​

បាក់តេរី​នៅ​ទ្វារ​មាស​ ជា​បញ្ហា​សុខភាព​ទូទៅ​ដែល​បណ្ដាល​មក​ពី​អតុល្យភាព​នៃ​បាក់តេរី​ធម្មតា ដែល​រស់​នៅ​ក្នុង​ទ្វារ​មាស។​ ​វា​អាច​បណ្ដាល​ឲ្យ​នោម​ឈឺ​ ដោយ​សារ​តែ​ការ​រលាក​នៅ​កន្លែង​ដដែល​ ឬ​ដោយ​​ការ​ធ្លាក់​បាក់តេរី​ចូល​ទៅ​ក្នុង​ផ្លូវ​ទឹក​នោម​ ដែល​​អាច​នាំ​ឲ្យ​មាន​ការ​បង្ក​រោគ​លើ​ប្រព័ន្ធ​ទឹក​នោម​។

២. ជំងឺ​កាមរោគ (STIs)

ជំងឺ​កាមរោគ​ដែល​មិន​បាន​ធ្វើ​រោគវិនិច្ឆ័យ​ អាច​បណ្ដាល​ឲ្យ​​ម៉ាក់​ៗ​​នោម​ឈឺ​អួល ឬ​ក្រហាយ​នៅ​អំឡុង​ពេល​ពពោះ។ ពិត​ណាស់​​ ជំងឺ​កាមរោគ​អាច​បង្ក​ជា​ការ​ឈឺ​ចាប់​​​នៅ​អាង​ត្រគាក​ ជួនកាល​នៅ​ទ្វារ​មាស​ ឬ​ធ្វើ​ឲ្យ​យើង​នោម​ឈឺ​ជា​ដើម។

៣. រើមលើ​ប្រដាប់​ភេទ​​​

​ជាមួយ​គ្នា​នេះ​ដែរ រើម​​អាច​បណ្ដាល​ឲ្យ​នោម​ឈឺ​ មិន​ថា​យើង​មាន​ផ្ទៃពោះ​ ឬ​អត់​នោះ​ទេ​។ ប៉ុន្តែ​ បញ្ហា​សុខភាព​មួយ​នេះ​ អាច​បង្ក​ជា​ផលវិបាក​បន្ថែម​អំឡុង​ពេល​មាន​ផ្ទៃពោះ​។ ដូច្នេះ​ហើយ​ ស្ត្រី​​ពពោះ​​ដែល​កើត​រើម​ គប្បី​អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​ជិត​ដល់​ថ្ងៃ​សម្រាល​។

នោម​ឈឺ​អួល​ អំឡុង​ពេល​មាន​គភ៌​គ្រោះថ្នាក់​ទេ​?

ប្រសិនបើ​​ម៉ាក់​ៗ​កំពុង​ពពោះ​ ជួប​ប្រទះ​​ការ​ឈឺ​ចាប់​នៅ​ពេល​នោម​ ឬ​ឈឺ​ប្លោក​នោម​ គប្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​ ពីព្រោះ​ថា​ការ​បង្ក​រោគ​ផ្លូវ​ទឹក​នោម​ដែល​មិន​បាន​ព្យាបាល​ អាច​នាំ​ឲ្យ​មាន​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ​ ដូចជា​សម្រាល​កូន​មិន​គ្រប់​ខែ ឬ​អាច​​​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ខូច​តម្រង​នោម​ ​ឆ្លង​មេរោគ​ពេញ​រាងកាយ ឬ​ហៅ​ថា​ជំងឺSepsis​ក្នុង​អំឡុង​ពេល​ពពោះ​​។

​​​តិចនិក​បង្ការ​ការ​នោម​ឈឺ​​អំឡុង​ពេល​ពពោះ​

  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​
  • ជៀសវាង​ទប់​នោម​
  • ជូត​បរិវេណ​ប្រដាប់​ភេទ​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ​ ដើម្បី​បញ្ចៀស​​បាក់តេរី​ចូល​ទៅ​ក្នុង​ទ្វារ​មាស​
  • នោម​មុន​ និង​ក្រោយ​ពេល​រួម​ភេទ​
  • ពាក់​ខោ​ទ្រនាប់​ដែល​​ធ្វើ​ពី​កប្បាស។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T