អង់គ្លេស៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថានឹងត្រូវបង់ប្រាក់ទៅកាន់លោក Ole Gunnar Solskjaer ចំនួន ៧.៥លានផោន ចំពោះការបណ្តេញលោកចេញពីតំណែងមុនកុងត្រាផុតកំណត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីម្សិលមិញនេះ Man Utd បានប្រកាសជាផ្លូវការអំពីការបញ្ចប់តំណែងរបស់លោក Solskjaer បន្ទាប់ពីលោកដឹកនាំក្រុមមិនទទួលបានលទ្ធផលល្អឡើយនៅក្នុងរដូវកាល ខណៈការប្រកួតចុងក្រោយរបស់លោកកាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ គឺ ចាញ់ Watford យ៉ាងធ្ងន់ធ្ងរក្នុងលទ្ធផល ៤ទល់នឹង១។

បើតាមការចុះផ្សាយរបស់កាសែត The Sun បានចុះផ្សាយថា ក្រោយការចាកចេញរបស់លោក Solskjaer មានន័យថា Man Utd នឹងត្រូវបង់ប្រាក់ជំងឺចិត្តដល់លោកចំនួន ៧.៥លានផោន ដោយសារលោកត្រូវបានបញ្ចប់តំណែងមុនកុងត្រាដែលបានកំណត់៕

ប្រភព៖ metro