បរទេស៖ លោក Owen Hargreave បានធ្វើការរិៈគន់ទម្រង់លេងរបស់ Manchester United បន្ទាប់ពីពួកគេរងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Watford ក្នុងលទ្ធផល ៤ ទល់នឹង ១ ហើយក្នុងនោះលោកមើលឃើញថាមានតែ Donny van de Beek ម្នាក់ប៉ុណ្ណោះដែលបង្ហាញទម្រង់លេងល្អជាងគេអាចទទួលយកបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា កីឡាករ Joshua King និង Ismaila Sarr ជាអ្នករកគ្រាប់បាល់បើកឆាក ២ គ្រាប់ឱ្យ Watford នៅវគ្គទី ១, លុះចូលវគ្គទី ២ នៅនាទីទី ៥០ Donny van de Beek មានឱកាសរកគ្រាប់បាល់មួយគ្រាប់តាមពីក្រោយដែរ, ប៉ុន្តែអ្វីៗបានហួសពេលបាត់ទៅហើយក្រោយពេលកីឡាករ Joao Pedro និង Emmanuel Bonaventure របស់ក្រុមម្ចាស់ផ្ទះស៊ុតបន្ថែមម្នាក់មួយគ្រាប់ទៀតនៅចុងវគ្គទី ២។
ថ្លែងប្រាប់ Premier League Productions លោក Owen Hargreave បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ពួកគេលេងដូចជាមិនមានភាពជឿជាក់ទាល់តែសោះ, ហើយមើលទៅដូចជាគ្មានកម្លាំងកំហែង និងមិនខិតខំលេងឡើយ។ នៅពេល Donny van de Beek ចេញពីកៅអីបម្រុង មានតែគាត់ម្នាក់ប៉ុណ្ណោះដែលលេងជាងគេបំផុត។ គាត់ជាកីឡាករដ៏អស្ចារ្យ។ ការលេងរបស់គាត់ពិតជាអស្ចារ្យណាស់៕
ប្រភព៖ Metro