ល្អណាស់! ដឹកនាំដំបូង Xavi ជួយឱ្យ Barca ឈ្នះ Espanyol ១-០ ខណៈទម្រង់លេងយប់មិញញាក់សាច់(មានវីដេអូ)

//s9.kh1.co/c0/c04cfcd120bc35c3e3d39aca368f07621d890973.jpg
កីទ្បា

 ២១-វិច្ឆិកា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

ដឹកនាំដំបូង Xavi ជួយឱ្យ Barca ឈ្នះ Espanyol ១-០ ខណៈទម្រង់លេងយប់មិញញាក់សាច់(មានវីដេអូ)

បរទេស៖ កាលពីយប់មិញក្រុម Barcelona បានបើកទ្វាកីឡដ្ឋាន Camp Nou របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Espanyol នៅក្នុងការប្រកួតសប្តាហ៍ទី ១៤ នៃក្របខណ្ឌ La Liga, ខណៈជំនួបនេះក៏ជាការដឹកនាំដំបូងរបស់លោក Xavi Hernandez ផងដែរ បន្ទាប់ពីឡើងកាន់តំណែងជាគ្រូបង្វឹកបន្តពីលោក Ronald Koeman

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ Barca ពិតជាធ្វើបានល្អមែនទែន ត្បិតយកឈ្នះ Espanyol ត្រឹម ១-០ តាមរយៈការស៊ុតបាល់ពិន័យ ១១ ម៉ែត្រដោយ Memphis Depay ក៏ដោយ, យ៉ាងណាមិញ ពួកគេទទួលបានស្ថិតិគ្រប់គ្រងបាល់ដល់ទៅ ៦៨ ភាគរយឯណោះ ហើយក្នុងនោះមានការស៊ុតទៅលើដៃគូប្រកួតចំនួន ១៦ ជើង និង ចំគោលដៅ ៦ ជើងផងដែរ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ក្រោយទទួលជ័យជម្នះកាលពីយប់មិញ Barca បានឡើងមកឈរនៅលេខរៀងទី ៦ វិញ ដោយឆ្លងកាត់ ១៣ ប្រកួតពួកគេឈ្នះ ៥ ស្មើ ៥ និងចាញ់ ៣ មាន ២០ ពិន្ទុ, ចំណែកឯ Espanyol កំពុងឈរនៅលេខរៀងទី ១១ ក្រោយឆ្លងកាត់ ១៤ ប្រកួតពួកគេឈ្នះ ៤ ស្មើ ៥ និងចាញ់ ៥ មាន ១៧ ពិន្ទុ៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T