រាជធានីភ្នំពេញ ៖ ប្រសិនបើ បងប្អូនជា អ្នកនិយមតាមដាន សកម្មភាពរបស់បុគ្គលល្បីៗ តារាមានប្រជាប្រិយភាព ក្នុងវិស័យកម្សាន្តកម្ពុជាខ្លាំងនោះ ជឿជាក់ថា បងប្អូនប្រាកដជា បានស្គាល់អត្តសញ្ញាណជាងផាត់មុខបុគ្គលទាំំងនោះ ជាក់ជាមិនខាន ព្រោះ ការតុបតែងមុខជារឿងដែលសំខាន់ ខានមិនបានរបស់បុគ្គលមានមុខមាត់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្ងៃនេះ យើងនឹងនាំអ្នកទាំងអស់គ្នា ទៅស្គាល់ពី រូបសម្បត្តិក៏ដូចជា ជីវិតឯកជនខ្លះៗរបស់ កំពូលជាងផាត់មុខខ្មែរប៉ុន្មានដួងនេះ ដែលសុទ្ធតែ ជាអ្នកផាត់មុខសម្រាប់បុគ្គលល្បីៗ រួមបញ្ជូលទាំង តារាខ្មែរល្បីៗ ព្រមទាំងលោកជំទាវ អ្នកឧកញ៉ា ជាច្រើនផងដែរក្នុងកម្ពុជា។
១.លោក ស៊ិនឌី
ពិតណាស់ ជឿជាក់ថា នរណាៗក៏បានស្គាល់ដែរ នូវកេរ្ត៍ឈ្មោះរបស់រូបលោក ក្នុងវិស័យផាត់មុខ មិនត្រឹមតែ ធ្លាប់បានផាត់មុខជូនទៅកាន់ តារាល្បីទាំំងក្នុងប្រទេស និងក្រៅប្រទេស ប៉ុណ្ណោះទេ រូបលោកក៏ ជាជាងផាត់មុខ របស់ស្ត្រីៗ មានមុខមាត់លំដាប់ប្រទេសផងដែរ។ រីឯជីវិតឯកជនវិញ គេឃើញរូបលោក ប្រើជីវិតសែនរីករាយខ្លាំង ជាពិសេសគឺ ការតុបតែងស្លៀកពាក់បែបFashionខ្លាំង រហូតធ្វើឲ្យ មានអ្នកតាមដានរូបលោកជាច្រើន លើបណ្តាញInstagram។




២.លោកស្រី គង់ កូលីន
រូបនាង ត្រូវបានគេស្គាល់ថា ជាប្អូនស្រីបង្កើតរបស់ ពិធីការិនី គង់ សុជាតិ ដែលសព្វថ្ងៃរូបនាង ជាជាងផាត់មុខឲ្យបុគ្គលល្បីៗឈ្មោះជាច្រើន ក្នុងសង្គម ជាងនេះទៅទៀត រូបនាង ក៏ជាគ្រូបង្គោលនិងនាយិកា នៃ «សុជាតិ សាឡន» ផងដែរ ក្នុងនោះ គេក៏ដឹងច្បាស់ថា រូបនាងក៏ជា ជាងផាត់មុខរបស់តារាស្រីខ្មែរល្បីៗផងដែរ។




៣.លោក ឌីដាលីញែល
ជឿជាក់ថា បងប្អូនប្រាកដជា ធ្លាប់បានប្រទះមុខរូបលោក ជាញឹកញាប់បំផុតតាមរយៈ បណ្តាញសង្គមរបស់តារាខ្មែរជាច្រើនដួង ដោយរូបលោក ជាអ្នកផាត់មុខដែលល្បីឈ្មោះមួយរូប មិនត្រឹមតែ ផាត់មុខឲ្យតារាៗទាំំងក្មេងទាំងចាស់ ល្បីឈ្មោះ ក្នុងវិស័យសិល្បៈនោះទេ រូបលោក ក៏ត្រូវគេដឹងថា ជាអតីតតារាប្រុសម្នាក់ផងដែរ ដែលធ្លាប់បាន លេចមុខក្នុង MV ផងដែរ។ រីឯជីវិតឯកជនវិញ គេឃើញរូបលោក មានជំនួញក្នុងដៃជាច្រើន ដោយក្នុង រូបលោក មានសាឡន និងសម្អាងការផ្ទាល់ខ្លួន ផងដែរ។




៤.កញ្ញា ជេនីតា
កញ្ញា ជេនីតា ជាជាងផាត់មុខរបស់ លោកជំទាវ យឹម ឆៃលីន មិនតែប៉ុណ្ណោះ រូបនាង ក៏ត្រូវជាប្អូនរបស់ កំពូលអ្នកផាត់មុខ Cindyផងដែរ ដែលរូបនាង សព្វថ្ងៃជាជាងផាត់មុខ Freelancer ដែលភាគច្រើន រូបនាងទទួលផាត់មុខឲ្យកូនក្រមុំ តាមសម្អាងការថ្លៃៗក្នុងប្រទេសម្នាក់ផងដែរ។




៥. លោក មហាវីរៈ
ពិតណាស់ រូបលោក ជាជាងផាត់មុខឲ្យតារាល្បី និងបុគ្គលមានមុខមាត់ ថ្នាក់អភិជនមិនខុសពីជាងផាត់មុខទាំង៤ខាងលើនោះឡើយ ជាងនេះទៅទៀត រូបលោក ក៏មានហាងផាត់មុខផ្ទាល់ខ្លួន ព្រមទាំងទទួលបណ្តុះបណ្តាលសិស្ស ទៀតផង ៕



