តារាកម្សាន្ត៖ ជឿជាក់ថាពុកម៉ែ បងប្អូន និងជាពិសេសអ្នកដែលនិយមតាមដាន និងគាំទ្រព័ត៌មានសិល្ប:កម្សាន្តតាមរយ:ខ្មែរឡូត ច្បាស់ណាស់ពិតជាបានទទួលជ្រាបនូវដំណឹងដ៏សែនក្រៀមក្រំ ដោយកាលពីពេលថ្មីៗនេះ វីរ:សិល្បការិនិ និងជាតារាចម្រៀង រួមទាំងសម្តែងដ៏ល្បី លោកជំទាវកែវមន្ដា បានទទួលមរណភាព ដោយរោគាពាធ ដែលបានបង្កជាការភ្ញាក់ផ្អើល និងជាដំណឹងដ៏សែនក្រៀមក្រំចំពោះសិល្បករ សិល្បការិនី ព្រមទាំងមហាជនដែលជាអ្នកនិយមគាំទ្រជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់ចៅស្រីលោកជំទាវកែវមន្ថា កញ្ញា ស៊ូសុីរីកា បានបង្ហោះសារមួយឃ្លា ដោយបានសម្តែងនូវការអរគុណដល់ឯកឧត្តមហ៊ុនម៉ាណែត និងលោកជំទាវ ដែលបានចូលជាបច្ច័យក្នុងបុណ្យសពលោកយាយរបស់ខ្លួន ដោយតារាស្រីរូបនេះបានសរសេរយ៉ាងដូច្នេះថា៖
សូមរំលឹកផងដែលថា លោកជំទាវកែវមន្ថា គឺជាតារាចម្រៀង និងតារាសម្តែងភាពយន្តដ៏ល្បី ដែលមហាជន និងប្រជាជនខ្មែរភាគច្រើនបានស្គាល់លោកស្រីតាមរយ:បទចម្រៀងដ៏ល្បីមួយបទមានចំណងជើងថា ខ្យល់កំពូលភ្នំ និងខ្សែភាពយន្តដ៏ល្បីរឿង ឆាយាឡឺអង្គរ កាលពីកំឡុងទសវត្សឆ្នាំ៦០ និង៧០៕