កាក់ប្រាក់របស់អង់គ្លេសដ៏កម្រ អាយុកាលជាង៥០០ឆ្នាំ ត្រូវបានជីករកឃើញនៅកាណាដា

//s9.kh1.co/65/656f727d47eb4d15e1ad5c768aabed1d4b2d3a1a.jpg
សង្គម

 ១២-វិច្ឆិកា-២០២១ ៨ព្រឹក · ២ ឆ្នាំមុន

វាត្រូវបានគេជឿថា បានបង្កើតឡើងជាង៥២០ឆ្នាំមុន។

កាណាដា៖ អ្នកបុរាណវិទូនៅភាគខាងកើតខេត្ត Newfoundland បានរកឃើញអ្វីដែលអាចជាកាក់អង់គ្លេសដ៏ចំណាស់បំផុតមិនធ្លាប់មាន នៅក្នុងប្រទេសកាណាដា។ កាក់ប្រាក់ដ៏កម្រនេះត្រូវបានរកឃើញនៅទីតាំងប្រវត្តិសាស្ត្រ Cupids Cove។ វាត្រូវបានគេជឿថា ត្រូវបានបង្កើតឡើងជាង៥២០ឆ្នាំមុន។ កាក់នេះត្រូវបានគេរំពឹងថា នឹងត្រូវដាក់តាំងបង្ហាញនៅកន្លែងនោះ ក្នុងរដូវទេសចរណ៍ឆ្នាំ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បុរាណវិទូមួយក្រុមបានសិក្សាកាក់នេះ ដោយមានការពិគ្រោះយោបល់ជាមួយអតីតអ្នកថែរក្សាសារមន្ទីររូបិយប័ណ្ណធនាគារកាណាដា ហើយត្រូវបានកំណត់ថាវាត្រូវបានបង្កើតនៅក្នុងទីក្រុង Canterbury ប្រទេសអង់គ្លេស ក្នុងពេលមួយ ចន្លោះឆ្នាំ១៤៩៣និង១៤៩៩។ ប្រធានបុរាណវិទូ លោក William Gilbert ដែលបានដឹកនាំការជីកកកាយនៅទីតាំងនេះតាំងពីឆ្នាំ១៩៩៥ បានសាទរការរកឃើញនេះ ដោយចាត់ទុកថាជាការរកឃើញដ៏អស្ចារ្យ។

កាលពីឆ្នាំ២០០១ ក្រុមរបស់លោក Gilbert បានរកឃើញកាក់ Elizabethan នៅកន្លែងដដែលនេះ ដែលនៅពេលនោះត្រូវបានគេចាត់ទុកថា ជាកាក់អង់គ្លេសចំណាស់ជាងគេបំផុត ដែលត្រូវបានរកឃើញនៅក្នុងប្រទេសកាណាដា។ កាក់ទើបរកឃើញថ្មីនេះត្រូវបានគេជឿថា មានអាយុចាស់ជាងកាក់រកឃើញពីមុន ៦០ឆ្នាំ៕

កាក់ប្រាក់ដ៏កម្ររបស់អង់គ្លេស
កាក់ប្រាក់ដ៏កម្ររបស់អង់គ្លេស

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T