រុស្ស៊ី៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧទ្យានគ្រួសារ Kudykina Gora នៅទីក្រុង Lipetsk នៃប្រទេសរុស្ស៊ី បានក្លាយជាទីកន្លែងកម្សាន្ត និងពេញនិយមមួយ ដោយមានរូបសំណាកនាគក្បាលបីដ៏ធំ ដែលជាតួអង្គអាក្រក់បំផុតមួយសម្រាប់រឿងព្រេងនិទាន Slavic។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា រូបសំណាកនាគក្បាលបីមានឈ្មោះថា Zmei Gorynich និងកម្ពស់ប្រហែល១៥ម៉ែត្រ ដែលបានបង្កើតឡើងដោយជាងចម្លាក់ជនជាតិអ៊ុយក្រែននៅឆ្នាំ២០១៥ និងត្រូវបានបញ្ចប់បន្ទាប់ពីប្រហែល២ឆ្នាំ។ ហើយចំណុចលេចធ្លោនៃដំណើរកម្សាន្តទៅកាន់ឧទ្យាន គឺការឮសូរសំឡេងនាគបញ្ចេញសម្រែក មុនពេលបញ្ចេញអណ្ដាតភ្លើងតាមមាត់ទាំងបីរបស់វា និងបន្សល់ទុកនូវផ្សែងខ្មៅអណ្ដែតជុំវិញអាកាស។
យ៉ាងណាមិញ ចំពោះឥទ្ធិពលពិសេសបែបនេះ គេគ្រប់គ្នាអាចមើលឃើញបាននៅត្រឹមម៉ោង៧យប់នាថ្ងៃចុងសប្ដាហ៍ និងនៅថ្ងៃបុណ្យជាតិផ្សេងៗ។ ហើយអាចចូលទស្សនាក្នុងឧទ្យានដោយឥតគិតថ្លៃ និងមានកន្លែងទាក់ទាញជាច្រើនទៀតសម្រាប់ក្រុមគ្រួសារផងដែរ៕
ប្រភព: Odditycentral
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖





