មិនមែនលំៗទេ! ផន សុផារី សូត្រមន្តឡើងវីឡាប្រណីតថ្មី តម្លៃរាប់មុឺនដុល្លារ (មានវីដេអូ)

//s9.kh1.co/7a/7a2a3c53d4ec2c1ad079af0a31a8682aa808137b.png
តារា & កម្សាន្ដ

 ០៥-វិច្ឆិកា-២០២១ ១ល្ងាច · ៥ ឆ្នាំមុន

ព្រឹកមិញនេះ ផន សុផារី និងគ្រួសារ បានធ្វើការរៀបចំដេគ័រផ្ទះបានយ៉ាងស្អាតផូរផង់តែម្តង ដើម្បីសូត្រមន្តឡើងគេហដ្ឋានវិឡាថ្មី តម្លៃថ្លៃមិនធម្មតា។

ភ្នំពេញ៖ សង្កេតឃើញថាប៉ុន្មានឆ្នាំនេះ អតីតតារាកំប្លែងស្រី ផន សុផារី បានដកឃ្លាពីវិស័យសិល្បៈហើយ ដោយងាកមកចាប់អាជីពជាសហគ្រិនវិញម្តង ដោយក្នុងពេលនេះ អ្នកនាងមានមុខជំនួញជាច្រើននៅក្នុងដៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្នុងពេលបច្ចុប្បន្ន តារាស្រីរូបនេះ នឹងគ្រួសារ កំពុងមម៉ាញឹកខ្លាំងក្នុងការងារអាជីវកម្មដែលកំពុងតែត្រូវប៉ាន់ រវល់ស្ទើរតែដកឃ្លាមិនរួចឡើយ ដោយពេលនេះ មើលទៅរាសីអ្នកនាង កំពុងតែឡើងខ្ពស់ត្រដែតខ្ពស់ទៅៗហើយដែរ។

ដោយឡែក ព្រឹកមិញនេះ ផន សុផារី និងគ្រួសារ បានធ្វើការរៀបចំដេគ័រផ្ទះបានយ៉ាងស្អាតផូរផង់តែម្តង ដើម្បីសូត្រមន្តឡើងគេហដ្ឋានវីឡាប្រណីតថ្មី ដើម្បីតម្លើងរាសីយកពរជ័យបន្ថែមផងដែរ ដោយអ្នកនាងបានអញ្ជើញបងប្អូនញាតិមិត្តមកចូលរួមក្នុងកម្មវិធីនេះផងដែរ។ យ៉ាងណាមិញ វីឡារបស់អ្នកនាង មានទីតាំងនៅក្នុងក្នុងបុរីប៉េងហួតបឹងស្នោរដោយមានតម្លៃប្រមាណជាដល់ខ្ទង់រាប់មុឺនដុល្លារឯណោះ។

ក្រៅពីមហាជនជាច្រើនក៏បាននាំគ្នាមកអបអរ និងជូនពរដល់ ផន សុផារី និងគ្រួសារ ឱ្យ​រស់នៅកាន់តែមានសុភមង្គល និងមុខជំនួញកាន់តែមានភាពជោគជ័យថែមមួយកម្រិតទៀតផងដែរ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

ផន សុផារី និងគ្រួសារ 
ផន សុផារី និងគ្រួសារ 
ផន សុផារី និងគ្រួសារ
ផន សុផារី និងគ្រួសារ
ផន សុផារី និងគ្រួសារ ពេលសូត្រមន្តឡើងគេហដ្ឋានថ្មី 
ផន សុផារី និងគ្រួសារ ពេលសូត្រមន្តឡើងគេហដ្ឋានថ្មី 
ផន សុផារី និងគ្រួសារ ពេលសូត្រមន្តឡើងគេហដ្ឋានថ្មី 
ផន សុផារី និងគ្រួសារ ពេលសូត្រមន្តឡើងគេហដ្ឋានថ្មី 
ផន សុផារី
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T