យល់ដឹង៖ មនុស្សយើងម្នាក់ៗ គ្មាននរណាម្នាក់កើតមក ចង់រស់នៅដោយសេចក្តីទុក្ខវេទនាផ្លូវចិត្តឡើយ ក៏ប៉ុន្តែមនុស្សភាគច្រើន បែរជាមិនសូវយកចិត្តទុកដាក់ លើសេចក្តីសុខខ្លួនឯងនោះទេ ផ្ទុយទៅវិញគឺមានតែនាំយកនូវបញ្ហាមកដាក់ខ្លួនជានិច្ច ទើបជាហេតុធ្វើឱ្យជីវិតពួកគេ ជួបតែទុក្ខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ មិនបាច់ឆ្ងល់ទេថាមកពីហេតុអ្វី បានជាជីវិត មិនអាចមានក្តីសុខដូចគេ ហើយរមែងតែជួបនូវភាពសៅហ្មងក្នុងចិត្តរហូត នោះក៏ដោយសារតែអ្នករាល់គ្នា ចូលចិត្តធ្វើនូវរឿងឆោតមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបរឿងទាំងនេះបង្កទៅជាសេចក្តីទុក្ខ នៅក្នុងចិត្តរបស់អ្នករាល់គ្នាបែបនេះ។
កុំឆ្ងល់ថាហេតុអ្វីជីវិតជួបតែទុក្ខ បើអ្នករមែងតែធ្វើនូវរឿងឆោតទាំងនេះ៖
១. មិនដែលពេញចិត្តនឹងអ្វីដែលខ្លួនមាន

មិនថាអ្នកមានអ្វីៗគ្រប់យ៉ាងប៉ុណ្ណានោះទេ បើអ្នកមិនដែលរៀនពេញចិត្ត នូវអ្វីដែលខ្លួនអ្នកកំពុងតែមាននោះ ជីវិតអ្នកក៏មិនអាចមានសេចក្តីសុខបានដែរ ហើយក៏ជួបតែសេចក្តីទុក្ខ និងភាពសៅហ្មងក្នុងចិត្តជានិច្ច ព្រោះថាសេចក្តីសុខរបស់មនុស្ស វាស្ថិតនៅលើការចេះពេញចិត្តនឹងអ្វីដែលខ្លួនកំពុងតែមាន ទោះតិចក្តីច្រើនក្តីក៏ដោយ សំខាន់ឱ្យតែចេះពេញចិត្ត សេចក្តីសុខនៅក្នុងចិត្តច្បាស់ជាមាន។
២. ចាំតែច្រណែននឹងជីវិតអ្នកដទៃ

កុំឆ្ងល់ថាហេតុអ្វីបានជាជីវិតជួបតែសេចក្តីទុក្ខ និងភាពសៅហ្មង ប្រសិនបើអ្នក ពីមួយថ្ងៃទៅមួយថ្ងៃ អង្គុយចាំតែច្រណែន នឹងជីវិតល្អប្រសើររបស់អ្នកដទៃ ដោយមិនព្យាយាមធ្វើខ្លួនឱ្យល្អប្រសើរដូចជាគេនោះ ព្រោះថាការច្រណែនយូរទៅៗ វានឹងកើតឡើងការប្រៀបធៀបខ្លួនឯងរវាងអ្នកដទៃ ហើយការអស់សង្ឃឹមក្នុងជីវិតក៏ចាប់មានឡើង អញ្ចឹងហើយ កុំឆ្ងល់ថាហេតុអ្វីបានជួបតែទុក្ខ គួរតែសួរថាខ្លួនឯងថា បានធ្វើអ្វីខ្លះ ដើម្បីឱ្យជីវិតបានល្អប្រសើរហើយឬនៅ។
៣. រស់នៅក្នុងអតីតកាល

ពាក្យថាអតីតកាល វាគ្មានអ្វីដែលល្អទេ ប្រសិនបើយើងរំលឹកវាឡើងមក នៅក្នុងពេលបច្ចុប្បន្ននេះ ព្រោះរឿងរ៉ាវបានកន្លងហួសហើយ ទោះប្រឹងរំលឹកឡើងមកវិញយ៉ាងណា ក៏វាមិនអាចទៅកែប្រែអ្វីបានដែរ ក្រៅពីសោកសៅតែប៉ុណ្ណោះ ជាងនេះទៅទៀត បើអ្នកបណ្តោយឱ្យចិត្តអណ្តែងអណ្តូង រស់នៅក្នុងពិភពអតីតកាលនោះ មិនបាច់ឆ្ងល់ទេ ថាហេតុអ្វីបានជាអ្នក ជួបតែភាពសោកសៅ នោះក៏ព្រោះតែអ្នកបណ្តោយឱ្យចិត្តជាប់ជំពាក់ នៅក្នុងរឿងអតីតកាល ទើបអ្នកមិនអាចរកសេចក្តីសុខឃើញ នៅក្នុងពេលបច្ចុប្បន្ន៕
ប្រភព៖ eva