បែបណាទៅ ទើបអាចសម្គាល់បានថា អ្នកជាឧត្តមភរិយារបស់ស្វាមី?

//s9.kh1.co/79/790a8c4df1133049487c0b5db42beacf57da7e25.jpg
នារី

 ៣០-តុលា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

មិនមែនឱ្យតែមាននាមជាប្រពន្ធ គឹសុទ្ធតែអាចហៅខ្លួនឯងថាជាឧត្តមភរិយាបាននោះទេ លុះត្រាតែមនុស្សស្រីជាប្រពន្ធ មានលក្ខណៈសម្បត្តិដូចនឹងការបកស្រាយនេះសិន ទើបអាចហៅថាជាឧត្តមភរិយារបស់ស្វាមីបាន។

យល់ដឹង៖ អត្ថន័យនៃពាក្យថាឧត្តមភរិយារបស់ស្វាមី មិនមែនឱ្យតែមាននាមជាប្រពន្ធ គឺអាចសុទ្ធតែហៅខ្លួនឯងថាជាឧត្តមភរិយាបាននោះទេ លុះត្រាតែមនុស្សស្រីជាប្រពន្ធ ត្រូវធ្វើខ្លួនឱ្យសាកសម នឹងការដែលទទួលបាននាមជាឧត្តមភរិយារបស់ស្វាមីជាមុនសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ អ្វីដែលអាចសម្គាល់បានថា អ្នកសាកសមនឹងក្លាយជាឧត្តមភរិយាឬក៏អត់នោះ ទាល់តែអ្នកត្រូវធ្វើខ្លួន ឱ្យមានលក្ខណៈសម្បតិ្តមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះជាមុនសិន ទើបអាចសម្គាល់បានថាអ្នកពិតជាសាកសមនឹងក្លាយទៅជាឧត្តមភរិយាម្នាក់ របស់ស្វាមីពិតមែន។

បែបណាទៅទើបអាចសម្គាល់បានថាអ្នកជាឧត្តមភរិយារបស់ស្វាមី?

១. មិនរករឿងប្តី ដោយគ្មានហេតុផល

រូបតំណាង
រូបតំណាង

ឧត្តមភរិយា គឺជាប្រពន្ធម្នាក់ ដែលមិនចេះរករឿងប្តី ដោយគ្មានហេតុផលច្បាស់លាស់ ហើយធ្វើឱ្យទំនាក់ទំនងរវាងប្តីប្រពន្ធ មានបញ្ហាដោយសារតែការសង្ស័យ និងការមិនទុកចិត្តលើប្តីនោះទេ ផ្ទុយទៅវិញ ឧត្តមភរិយាមានតែទុកចិត្តនិងជឿជាក់លើប្តីជានិច្ច ហើយក៏មិនហួងហែង និងបិទសិទ្ធហួសហេតុពេកដែរ។

២. មិនតិះដៀលប្តី នៅចំពោះមុខអ្នកដទៃ

រូបតំណាង
រូបតំណាង

មនុស្សស្រីជាប្រពន្ធល្អ និងមាននាមជាឧត្តមភរិយា គេនឹងមិនតិះដៀលប្តីនៅចំពោះមុខអ្នកដទៃនោះទេ ជាពិសេសសាច់ញាតិគ្រួសារខាងខ្លួនឯង ផ្ទុយទៅវិញ គេមានតែកោតសសើរ និងតែងលើកតម្កើងមុខមាត់ប្តី ព្រោះនៅពេលដែលប្តីមានមុខមានមាត់ និងមានកិត្តិយសនៅក្នុងសង្គម គ្រួសារទាំងមូលក៏មានកិត្តិយសទៅតាមហ្នឹងដែរ។

៣. មិនចេះតែប្រច័ណ្ឌខុសរឿង

រូបតំណាង
រូបតំណាង

ការប្រច័ណ្ឌប្តី មនុស្សស្រីណាក៏ចេះប្រច័ណ្ឌដែរ តែចំពោះមនុស្សស្រីជាឧត្តមភរិយា គឺគេមិនចេះតែប្រច័ណ្ឌប្តីផ្តេសផ្តាស និងខុសរឿង ដែលនាំឱ្យទំនាក់ទំនងរវាងប្តីប្រពន្ធ មានការឈ្លោះទាស់ទែងគ្នា ដោយសារតែការប្រច័ណ្ឌហួសហេតុនោះទេ។

៤.​ តែងតែគាំទ្រ លើកទឹកចិត្តប្តីជានិច្ច

រូបតំណាង
រូបតំណាង

អាចហៅថាខ្លួនឯងជាឧត្តមភរិយាម្នាក់បាន ទាល់តែមនុស្សស្រីជាប្រពន្ធត្រូវមានតួនាទីចាំបាច់ ក្នុងការជួយគាំទ្រ និងលើកទឹកចិត្តដល់ប្តីជានិច្ច ជាពិសេស អាចផ្តល់យោបល់ និងគំនិតល្អៗដល់ប្តី ដើម្បីឱ្យទទួលបានជោគជ័យ នោះទើបហៅថាជាឧត្តមភរិយាម្នាក់ នៅក្នុងចិត្តរបស់ប្តី មិនមែនចាំតែស្តីបន្ទោសនៅពេលដែលប្តីធ្វើខុសនោះទេ។

៥. ធ្វើឱ្យផ្ទះក្លាយទៅជាកន្លែងដ៏កក់ក្តៅបំផុតសម្រាប់គ្រួសារ

រូបតំណាង
រូបតំណាង

ក្នុងនាមជាឧត្តមភរិយាម្នាក់ មិនមែនមានតួនាទីត្រឹមធ្វើតែជាប្រពន្ធដ៏ល្អម្នាក់ទេ តែក៏ត្រូវតែបំពេញតួនាទី ជាម្តាយដ៏ល្អម្នាក់ សម្រាប់កូនៗដែរ ជាងនេះទៅទៀត ឧត្តមភរិយាគេតែងតែធ្វើឱ្យផ្ទះ ពោរពេញទៅដោយភាពកក់ក្តៅជានិច្ច មិនមែនសន្សំរឿងទុករករឿងប្តី ដែលនាំឱ្យផ្ទះពោរពេញដោយភាពក្តីក្រហាយទេ។

៦. ចេះអត់ឱនយោគយល់ និងអធ្យាស្រ័យចំពោះកំហុសតូចៗរបស់ប្តី

រូបតំណាង
រូបតំណាង

ពាក្យថាឧត្តមភរិយា គឺជាប្រពន្ធដែលមានភាពអត់ធ្មត់ ចេះអត់ឱន យោគយល់ និងអធ្យាស្រ័យឱ្យប្តីចំពោះកំហុសតូចៗរបស់ប្តី មិនមែនឱ្យតែខុស គឺដឹងតែស្តីបន្ទោស រអ៊ូរទាំច្រើន និងទម្លាក់ឱ្យប្តីដោះស្រាយតែម្នាក់ឯងនោះ ព្រោះប្រពន្ធល្អ និងជាឧត្តមភរិយាមួយរូប គឺត្រូវតែរួមសុខ រួមទុក្ខជាមួយប្តីជានិច្ច ជាងនេះទៅទៀត ការដែលមនុស្សស្រីអាចក្លាយទៅជាឧត្តមភរិយាម្នាក់បាន វាក៏មានចំណែកមួយនៃទង្វើរបស់ប្តីដែរ៕

ប្រភព Internet

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T