ពិធីចុះហត្ថលេខា រវាងដៃគូអាជីវកម្ម និងការបើកបង្ហាញនូវ ខ្សែសង្វាក់ផលិតកម្ម ស្រាបៀរហនុមាន-Premium Lager

//s9.kh1.co/cd/cd7e388940d7ad82d51d2506062986df2884b07f.jpg
សង្គម

 ២៨-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ថ្ងៃទី២៨ ខែតុលា​ ឆ្នាំ២០២១ ​ក្រុមហ៊ុន ​ហនុមាន​ប៊ែវើរីជីស ​ឯ.ក បានរៀបចំប្រារព្ធពិធីជួបជុំដៃគូ អាជីវកម្មរបស់ខ្លួនជាលើកដំបូង នៅរោងចក្រផលិតស្រាបៀរហនុមាន ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ ៤ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ភ្នំពេញ៖ ថ្ងៃទី២៨ ខែតុលា​ ឆ្នាំ២០២១ ​ក្រុមហ៊ុន ​ហនុមាន​ ប៊ែវើរីជីស ​ឯ.ក បានរៀបចំប្រារព្ធពិធីជួបជុំដៃគូ អាជីវកម្មរបស់ខ្លួនជាលើកដំបូង នៅរោងចក្រផលិតស្រាបៀរហនុមាន ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ ៤ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីចុះហត្ថលេខាលើកិច្ចសហការជាផ្លូវការ ព្រមទាំងបើកបង្ហាញនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនជាលើកដំបូង ដល់ដៃគូចែកចាយស្រាបៀរហនុមានទូទាំងប្រទេស។ កម្មវិធីនេះ ក៏មានការសំណេះសំណាលជំនួបពិសេសក្នុងន័យផ្សារភ្ជាប់ និង​បង្កើនទំនាក់ទំនងភាពជាដៃគូដ៏រឹងមាំ​ ក្នុងដំណើរការចែកចាយបន្តទៅដល់អតិថិជនទូទាំងប្រទេស ដើម្បីជំរុញបន្ថែមលើទំនុកចិត្តក៏ដូចជាប្រសិទ្ធិភាព នៃកិច្ចសហការឆ្ពោះទៅភាពជោគជ័យប្រកបដោយបរិយាប័ន និងនិរន្តរភាពរួមគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្រាបៀរហនុមាន-Premium Lager
ស្រាបៀរហនុមាន-Premium Lager

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចខ្សែសង្វាក់ផលិតកម្មស្រាបៀរហនុមាន រួចមក ​​​ បណ្តាដៃគូអាជីវកម្មទាំងអស់ បានកោត សរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាងហ្មត់ចត់ដ៏ល្អឥតខ្ចោះ នៃការផលិត​ស្រាបៀរ​ហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ​ រហូតដល់ការវេចខ្ចប់ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារ មុននឹងចែកចាយនៅលើទីផ្សារ។​

https://s9.kh1.co/__image/w=650,h=366,q=100/1e/1e73055fce5aaa97928b1ae555507f8c67edd964.jpg

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស​ ឯ.ក ​ ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ជាមួយទុនវិនិយោគប្រមាណ ១៦០ លានដុល្លារ  ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក ដោយមានសមត្ថភាពផលិតរហូតដល់ប្រមាណ ៣០លានកេស ក្នុងមួយឆ្នាំ ពោលគឺ នឹងផ្តល់ឱកាសការងារប្រមាណជាង ១,៦០០កន្លែង ព្រមជាមួយការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា  ស្របជាមួយទិសដៅរបស់រាជរដ្ឋាភិបាលដែលបាន នឹងកំពុងជំរុញដល់ការបង្កើនវិស័យឧស្សាហកម្មផលិតក្នុងស្រុក។​

  លោក Chas GESCHKE
  លោក Chas GESCHKE

លោក Chas GESCHKE  នាយកប្រតិបត្តិក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ​ បានមានប្រសាសន៍ថា៖

« បន្ទាប់ពីការសាងសង់អស់រយៈពេលជាងពីរឆ្នាំ យើងបានឆ្លងកាត់នូវឧបសគ្គជាច្រើន ក្នុងស្ថានភាពការរីករាលដាលនៃជំងឺ កូវីដ-១៩ ដែលបានជះឥទ្ធិពលដល់ល្បឿននៃការសាងសង់របស់យើង។ យ៉ាងណាមិញក្រុមហ៊ុនបានខិតខំស្វែងរក ដំណោះស្រាយក្នុងការជំរុញដំណាក់កាលនីមួយៗបន្តទៅមុខជានិច្ច។ ទីបំផុតយើងសម្រេច បាននូវគោលដៅដំបូងរបស់ក្រុមហ៊ុន។ យើងពិតជាមោទកភាពក្នុងការទទួលបានជោគជ័យ នៃការផលិតនូវផលិតផលដំបូងរបស់យើង គឺ ស្រាបៀរហនុមាន-Hanuman Premium Lager ព្រមទាំងបានចែកចាយលើទីផ្សារកាលពីថ្មីៗនេះ។​ »

ប្រសាសន៍លោក Chas GESCHKE 

លោកក៏បានបន្តទៀតថា៖

« នេះទើបតែជាការចាប់ផ្តើមប៉ុណ្ណោះ យើងនឹងមានផលិតផលសក្តានុពលជាច្រើនទៀត​ នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីបំពេញនូវតម្រូវការ របស់អតិថិជន ដែលតែងតែទន្ទឹងរង់ចាំនូវផលិតផលថ្មីប្លែក ហើយមានគុណភាពពិតប្រាកដ។ »

  ប្រសាសន៍លោក Chas GESCHKE


លោកជំទាវ ខៀវ សស៊ីលៀប
លោកជំទាវ ខៀវ សស៊ីលៀប

លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក៏បានមានប្រសាសន៍ដែរថា៖

« ផលិតផលដំបូងរបស់យើង ទទួលបានការគាំទ្រពេញចិត្ត និងកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់បងប្អូនប្រជាជនកម្ពុជា​ និង​ភ្ញៀវអន្តរជាតិ អំពីរសជាតិដ៏ឆ្ងាញ់ គុណភាពល្អ និងមានរូបរាងគួរឲ្យទាក់ទាញ ដែលនេះជាសមិទ្ធផលផ្លែផ្កាដ៏វិសេសវិសាលដំបូងសម្រាប់ក្រុមហ៊ុន​។ ​ »

ប្រសាសន៍លោកជំទាវ ខៀវ សស៊ីលៀប

លោកជំទាវ ក៏បានបន្ថែមថា៖

« ក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយប្រកបដោយវិសាលភាព។​ យើងផ្តោតសំខាន់លើ ឧត្តមភាព នៃគុណតម្លៃ ក្នុងការផ្តល់បរិយាកាសការងារល្អដល់បុគ្គលិក ស្ថិរភាពលើគុណភាពផលិតផល ក៏ដូចជាការគាំទ្រលើយុទ្ធសាស្រ្តល្អៗ ដើម្បីនិរន្តរភាពដល់ការពង្រីកអាជីវកម្មជាចម្បង ជាពិសេស គឺជំរុញបន្ថែមលើការកសាងគុណភាពម៉ាកសញ្ញាកូនខ្មែរ ទៅកាន់សកលលោក។ »

  ប្រសាសន៍លោកជំទាវ ខៀវ សស៊ីលៀប
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា
ពិធីចុះហត្ថលេខា
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s5.kh1.co/e4/e44d6af3202aff0029fdd34763fc2d4aea0ce3ba.jpg

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និងក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគនូវថវិកាចំនួន ៤០.០០០.០០០ រៀល និងផលិតផលជេលលាងដៃស្ងួតសម្លាប់មេរោគ ជូនទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត!

 ០៩-មេសា-២០២០ 
 ១០ព្រឹក · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T