កក្រើកទឹកដីខេត្តកំពង់ចាម! មហាព្រឹត្តិការណ៍ «អ្នកតស៊ូគុណខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្ត» បានត្រលប់មកវិញហើយ!

//s5.kh1.co/c1/c1594bcb04c7006fb1204ee73a6e1a1a22297052.jpg
សង្គម

 ២១-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដោយការទទួលបានជោគជ័យយ៉ាងធំធេង នៅរដូវកាលទី១កាលពីឆ្នាំមុន មហាព្រឹត្តិការណ៍ដំបូង និងអស្ចារ្យបំផុតរបស់កម្មវិធីប្រដាល់ អ្នកតស៊ូគុណខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្ត បានត្រលប់មកវិញហើយនូវរដូវកាលទី២នេះ។ កម្មវិធីនេះ បានចាប់ផ្តើមនៅខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍ ទី១៨ ខែមករា ដែលនាំមកនូវភាពរំភើប សប្បាយរីករាយក្រៃលែង ដល់ប្រជាពលរដ្ឋដែលបានចូលទស្សនាផ្ទាល់ នៅទីលាន កំពង់ចាំ ក្នុងខេត្តកំពង់ចាម ក៏ដូចជាអ្នកទស្សនានៅទូទាំងប្រទេសកម្ពុជា តាមរយៈការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CNC និង តាមទំព័រ Facebook របស់គោជល់ (Red Bull Cambodia)

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មហាព្រឹត្តិការណ៍ អ្នកតស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត
មហាព្រឹត្តិការណ៍ អ្នកតស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត

នៅឆ្នាំ ២០២០នេះ កាន់តែធ្វើឲ្យកម្មវិធីអ្នកតស៊ូគុណខ្មែរគោជល់ ដំណើរឆ្ពោះទៅតាមខេត្ត ទទួលបានជោគជ័យជាងឆ្នាំមុនទៀត ដោយមានការគាំទ្រយ៉ាងច្រើនកកកុញ ពីសំណាក់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ ដែលបានចូលរួមទស្សនា និងគាំទ្រការប្រកួតប្រដាល់គុណខ្មែរអន្តរជាតិ ដ៏កក្រើកអស្ចារ្យពីកំពូលកីឡាករគុណខ្មែរប្រចាំប្រទេស និងជាជើងឯកខ្សែក្រវ៉ាត់គោជល់ច្រើនសម័យ រឿង សោភ័ណ្ឌ និង ឡៅ ចន្រ្ទា ប្រកួតជាមួយកំពូលកីឡាករថៃដ៏ស្វិតស្វាញ និងជក់ចិត្ត។ មួយវិញទៀតកម្មវីធីក៏មាន ២ប្រកួតទៀត ដែលជាការប្រកួតស្វែងរកជើងឯកខ្សែក្រវ៉ាត់ទំងន់ ៥៧គីឡូក្រាម ប្រចាំខេត្ត និងជាការបណ្ដុះថ្នាលថ្មី នៃកីឡាប្រដាល់គុណខ្មែរផងដែរ។ ហើយអ្វីដែលរឹតតែអស្ចារ្យជាងនេះទៅទៀត ទស្សនិកជនក៏បានរីករាយជាមួយនឹងការប្រគំតន្រ្តីដ៏កក្រើក ពីកំពូលតារាចម្រៀង ខេម ដែលជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈគោជល់ និងកំពូលតារាចំរៀងស្រី កញ្ញា សុខ ពិសី និង កញ្ញា បេប៊ី

នៅក្នុងកម្មវិធីដ៏អស្ចារ្យនោះ គោជល់ក៏បានប្រគល់រង្វាន់រថយន្ត Mazda Pickup ឆ្នាំ ២០២០ ដែលមានតម្លៃជាង ៤ម៉ឺនដុល្លារ ដល់យុវជន ឌី ដេត ដែលជាអ្នកមានសំណាងបំផុត ដែលបានឈ្នះរង្វាន់ធំជាងគេនេះ ពីការគាស់ក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងគោជល់ផងដែរ។

មហាព្រឹត្តិការណ៍ អ្នកតស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត
មហាព្រឹត្តិការណ៍ អ្នកតស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត

កម្មវិធីគាស់ក្រវិលកំប៉ុងគោជល់ «រង្វាន់ធំជាងគេ រង្វាន់ពិត» ក្នុងឆ្នាំ២០២០នេះ មានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា រថយន្ដ Mazda Pickup ម៉ូតូ Honda Dream ទឹកប្រាក់ $៥០០ $១០០ និង​ភេសជ្ជៈ គោជល់រាប់លានកំប៉ុង។ ប្រសិនបើលោកអ្នកឃើញរូបខេម នៅក្រោមក្រវិលកំប៉ុងគោជល់នោះ លោកអ្នកនឹងឈ្នះរង្វាន់ជាទឹកប្រាក់ $៥០០ ភ្លាមៗ។ សូមពិសាគោជល់នៅថ្ងៃនេះ ដើម្បីមានឱកាសឈ្នះរង្វាន់ធំបំផុតពីគោជល់។

មហាព្រឹត្តិការណ៍ អ្នកតស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត
មហាព្រឹត្តិការណ៍ អ្នកតស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត

គោជល់ ដែលជាភេសជ្ជៈប៉ូវកម្លាំងមានគុណភាពល្អជាងគេ និងលក់ដាច់ជាងគេទូទាំងពិភពលោក និងក្នុងប្រទេសកម្ពុជា តែងតែជំរុញស្មារតីនៃការតស៊ូរបស់អ្នក និងគាំទ្រអ្នកតស៊ូគុណខ្មែរអស់រយៈពេលជាច្រើនឆ្នាំ។ ហើយឆ្នាំនេះ គោជល់ក៏មិនធ្វើឲ្យទស្សនិកជនខកចិត្តដែរ ដោយគោជល់ក៏បានរៀបចំជើងឯកខ្សែក្រវ៉ាត់ទម្ងន់ ៥៧គីឡូក្រាម ដែលមានកំពូលកីឡាករគុណខ្មែរចំនួន១៦រូប មកពី៤ខេត្តធំៗ កំពង់ចាម បាត់ដំបង សៀមរាប និង​ កំពង់ធំ ដែលពួកគេនឹងប្រកួតដើម្បីស្វែងរកជើងឯក ប្រចាំខេត្តរបស់ខ្លួននីមួយៗ។ ហើយជើងឯកប្រចាំខេត្តទាំង៤ នឹងប៉ះគ្នានៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ នៅកំឡុងខែមិថុនា នៅសង្វៀន CNC ដើម្បីក្លាយជាជើងឯកខ្សែក្រវ៉ាត់ទំងន់ ៥៧គីឡូក្រាម ដ៏អស្ចារ្យជាមួយនឹងប្រាក់រង្វាន់ ៥,០០០ ដុល្លារ។ ជើងឯករងក៏នឹងទទួលបានពាន និងប្រាក់រង្វាន់ ២,០០០ ដុល្លារផងដែរ។

មហាព្រឹត្តិការណ៍ អ្នកតស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត
មហាព្រឹត្តិការណ៍ អ្នកតស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត

កម្មវិធីបន្ទាប់នៃមហាព្រឹត្តការណ៍ អ្នកតស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត នឹងប្រព្រឹត្តទៅនៅខេត្ដបាត់ដំបង នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។ គោជល់សូមគោរពអញ្ជើញ ប្រជាពលរដ្ឋខែ្មរទាំងអស់ដែលរស់នៅខេត្តបាត់ដំបង ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា មកទទួលយកបទពិសោធន៍ក្នុងព្រឹត្តិការណ៍ប្រដាល់គុណខ្មែរអន្តរជាតិ ដ៏ធំអស្ចារ្យពីកំពូលកីឡាករគុណខ្មែរប្រចាំប្រទេស និងការប្រគំតន្ដ្រី ដ៏អសា្ចរ្យពីកំពូលតារាចម្រៀង ខេម និងកំពូលតារាចម្រៀងល្បីៗជាច្រើនរូបទៀត។ ហើយអ្នកទស្សនាទាំងអស់ ក៏មានឱកាសឈ្នះរង្វាន់ជាច្រើនផ្ទួនៗទាំងនៅក្នុងស្តង់ និងនៅលើឆាក។

សូមចូលរួមទស្សនាផ្ទាល់ដោយឥតគិតថ្លៃ និងជួបគ្នានៅទីរូមខេត្តបាត់ដំបង នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ ២០២០ ចាប់ពីម៉ោង ៥ ល្ងាចតទៅ។ កុំភ្លេចចូលរួមទស្សន៍ទាយក្នុងទំព័រ Facebook របស់គោជល់ (Red Bull Cambodia) ថាតើកីឡាកររូបណាខ្លះ នឹងឈ្នះការប្រកូតនៅខេត្តបាត់ដំបង ដើម្បីឈ្នះរង្វាន់ជាច្រើនពីគោជល់។ លោកអ្នកក៏អាចទស្សនាការផ្សាយផ្ទាល់ព្រឹតិ្ដការណ៍ទាំងមូល តាមកញ្ចក់ទូរទស្សន៍ CNC ឬតាមរយៈ Facebook Page របស់គោជល់៖ https://www.facebook.com/redbullcambodia/ ៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s5.kh1.co/e4/e44d6af3202aff0029fdd34763fc2d4aea0ce3ba.jpg

ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និងក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគនូវថវិកាចំនួន ៤០.០០០.០០០ រៀល និងផលិតផលជេលលាងដៃស្ងួតសម្លាប់មេរោគ ជូនទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត!

 ០៩-មេសា-២០២០ 
 ១០ព្រឹក · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T