ក្រុមហ៊ុន LION CORPORATION (THAILAND) LTD និងក្រុមហ៊ុន TSNR Distribution Co., Ltd បរិច្ចាគនូវថវិកាចំនួន ៤០.០០០.០០០ រៀល និងផលិតផលជេលលាងដៃស្ងួតសម្លាប់មេរោគ ជូនទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត!

//s5.kh1.co/e4/e44d6af3202aff0029fdd34763fc2d4aea0ce3ba.jpg
សង្គម

 ០៩-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន TSNR Distribution Co., Ltd​ ជាក្រុមហ៊ុនចែកចាយផលិតផល LION ក្នុងព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងក្រុមហ៊ុន LION CORPORATION (THAILAND) LTD ដែលជាក្រុមហ៊ុនផលិតនូវទំនិញប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់ (ថៃ-ជប៉ុន) បានសហការគ្នាបរិច្ចាគនូវថវិកាចំនួន ៤០.០០០.០០០ រៀល ព្រមជាមួយនឹងផលិតផលជេលលាងដៃស្ងួតសម្លាប់មេរោគ Kirei Kirei ជូនទៅមន្ទីរពេទ្យចំនួនពីរ ដែលរួមមានមន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត នៅក្នុងកម្មវិធីសប្បុរសធម៌ដែលមានឈ្មោះថា 3L (Life. Love. Laugh) ជាលើកទី៥។

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន TSNR Distribution Co., Ltd​ ជាក្រុមហ៊ុនចែកចាយផលិតផល LION ក្នុងព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងក្រុមហ៊ុន LION CORPORATION (THAILAND) LTD ដែលជាក្រុមហ៊ុនផលិតនូវទំនិញប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់ (ថៃ-ជប៉ុន) បានសហការគ្នាបរិច្ចាគនូវថវិកាចំនួន ៤០.០០០.០០០ រៀល ព្រមជាមួយនឹងផលិតផលជេលលាងដៃស្ងួតសម្លាប់មេរោគ Kirei Kirei ជូនទៅមន្ទីរពេទ្យចំនួនពីរ ដែលរួមមានមន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត នៅក្នុងកម្មវិធីសប្បុរសធម៌ដែលមានឈ្មោះថា 3L (Life. Love. Laugh) ជាលើកទី៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពនាំយកថវិកា និងសម្ភារៈប្រើប្រាស់ជូនមន្ទីរពេទ្យ
រូបភាពនាំយកថវិកា និងសម្ភារៈប្រើប្រាស់ជូនមន្ទីរពេទ្យ

ទស្សនៈវិស័យ និងគោលបំណងនៃកម្មវិធីសប្បុរសធម៌ 3L (Life. Love. Laugh) លើកទី៥នេះ គឺមានបំណងដើម្បីចូលរួមចំណែកជាមួយនឹងក្រសួងសុខាភិបាលកម្ពុជា​ ក្នុងការដោះស្រាយបញ្ហា សម្ភារៈ បរិក្ខារពេទ្យនានា​ ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដែលកំពុងតែរាតត្បាតទូទាំងសកលលោក។ យើងខ្ញុំសង្ឃឹមនឹងជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជា រួមជាមួយនឹងប្រជាជនកម្ពុជាទាំងអស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល គឺអាចឆ្លងផុតនូវស្ថានភាពលំបាកនេះក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខ។

រូបភាពនាំយកថវិកា និងសម្ភារៈប្រើប្រាស់ជូនមន្ទីរពេទ្យ
រូបភាពនាំយកថវិកា និងសម្ភារៈប្រើប្រាស់ជូនមន្ទីរពេទ្យ

រួមគ្នាប្រយុទ្ធប្រឆាំង កូវីដ១៩! សូមគោរពតាមលក្ខខណ្ឌ និងគោលការណ៍របស់ក្រសួងសុខាភិបាល មន្ទីរពេទ្យ ឬមណ្ឌលសុខភាពនៅតាមតំបន់របស់អ្នក។ សូមរក្សាដៃរបស់អ្នកឲ្យស្អាតជានិច្ច ជាមួយនឹងផលិតផលជេលលាងដៃស្ងួតសម្លាប់មេរោគ Kirei Kirei ព្រមទាំងកុំភ្លេចពាក់ម៉ាស។ ថែរក្សាខ្លួនអ្នក គឺបានន័យថាថែរក្សាគ្រួសារជាទីស្រឡាញ់ និងសង្គមរបស់អ្នក៕

រូបភាពនាំយកថវិកា និងសម្ភារៈប្រើប្រាស់ជូនមន្ទីរពេទ្យ
រូបភាពនាំយកថវិកា និងសម្ភារៈប្រើប្រាស់ជូនមន្ទីរពេទ្យ
រូបភាពនាំយកថវិកា និងសម្ភារៈប្រើប្រាស់ជូនមន្ទីរពេទ្យ
រូបភាពនាំយកថវិកា និងសម្ភារៈប្រើប្រាស់ជូនមន្ទីរពេទ្យ
រូបភាពនាំយកថវិកា និងសម្ភារៈប្រើប្រាស់ជូនមន្ទីរពេទ្យ
រូបភាពនាំយកថវិកា និងសម្ភារៈប្រើប្រាស់ជូនមន្ទីរពេទ្យ
រូបភាពនាំយកថវិកា និងសម្ភារៈប្រើប្រាស់ជូនមន្ទីរពេទ្យ
រូបភាពនាំយកថវិកា និងសម្ភារៈប្រើប្រាស់ជូនមន្ទីរពេទ្យ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T