ស្រីៗបើចាប់បានប្តីមានស្រី គួរធ្វើបែបណា? ចំណុចទាំងនេះ ដែលអ្នកគួរដឹង

//s9.kh1.co/7e/7e310a96fae693aa21adb26917b3ccf5b5c77d5d.jpg
នារី

 ២៧-តុលា-២០២១ ១១ព្រឹក · ៤ ឆ្នាំមុន

ក្នុងនាមជាប្រពន្ធម្នាក់ ពេលដែលដឹងថាប្តី លួចផិតក្បត់ទៅមានស្រីនៅខាងក្រៅ មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ គឺតែងតែមិនអាចចិត្តត្រជាក់បាន ប៉ុន្តែបើចង់ឱ្យអ្វីៗល្អប្រសើរឡើងវិញ រឿងទាំងនេះដែលអ្នកគួរធ្វើ។

យល់ដឹង៖ មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ ពេលដែលចាប់បានថាប្តីមានស្រីនៅខាងក្រៅ វាពិតជាពិបាកនឹងទទួលយកខ្លាំងណាស់ ព្រោះថាប្តីដែលធ្លាប់តែស្រលាញ់ ធ្លាប់តែទុកចិត្ត តែបែរជាលួចផិតក្បត់ទៅវិញ វាជារឿងដែលឈឺចាប់ខ្លាំងណាស់ សម្រាប់មនុស្សស្រីដែលមាននាមជាប្រពន្ធពេញច្បាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែប្រសិនបើចាប់បានថាប្តីអ្នក លួចមានស្រីនៅខាងក្រៅហើយនោះ កុំទាន់ទៅរករឿងខាងណាមុនឱ្យសោះ តែអ្នកគួរតែក្រឡេកមកធ្វើរឿងមួយចំនួនវិញ ហើយការធ្វើរឿងទាំងនោះ វាមិនមែនបញ្ជាក់ថាអ្នកជាប្រពន្ធដែលឆោតល្ងង់ ដែលឱ្យប្តីផិតក្បត់បានដោយងាយ ហើយនៅចិត្តត្រជាក់ទេទៀតទេ តែការធ្វើបែបនេះ វាជាការដែលបង្ហាញពីសេចក្តីថ្លៃថ្នូររបស់អ្នកទៅវិញទេ។

ចាប់បានថាប្តីមានស្រី រឿងទាំងនេះដែលប្រពន្ធគ្រប់រូបគួរតែធ្វើ៖

១. ទទួលយកការពិត

រូបតំណាង
រូបតំណាង

បើទោះបីជាដឹងថា ការចាប់បានប្តីរបស់ខ្លួនលួចមានស្រីនៅខាងក្រៅ វាពិតជាធ្វើឱ្យមនុស្សស្រីដែលជាប្រពន្ធ ទទួលរងនូវការឈឺចាប់ជាខ្លាំងក៏ពិតមែន ក៏ប៉ុន្តែមានតែទទួលយកការពិត ហើយប្រឈមមុខនឹងការដោះស្រាយបញ្ហានេះតែប៉ុណ្ណោះ ទើបអាចធ្វើឱ្យជីវិតតទៅមុខទៀតរបស់មនុស្សស្រី មានភាពល្អប្រសើរឡើងវីញ ម្យ៉ាងវិញទៀត យើងក៏មិនអាចរស់នៅក្នុងសេចក្តីសុខក្លែងក្លាយ បានអស់មួយជីវិតដែរ។

២. ធ្វើខ្លួនឱ្យមានសតិ

រូបតំណាង
រូបតំណាង

មនុស្សស្រីភាគច្រើន នៅពេលដែលដឹងថាប្តីលួចមានស្រីនៅខាងក្រៅ គឺតែងតែធ្វើអ្វីមួយដោយគ្មានសតិឡើយ ហើយការធ្វើនូវរឿងទាំងនោះ វាមិនត្រឹមតែធ្វើឱ្យមនុស្សស្រីជាប្រពន្ធ បាត់បង់នូវភាពថ្លៃថ្នូរ ដោយសារតែមនុស្សប្រុសក្បត់ទេ វាថែមទាំងធ្វើជាគំរូដ៏អាក្រក់មួយ ទៅដល់កូនៗទៀតផង។

៣. គិតដល់កូនៗជាចម្បង

រូបតំណាង
រូបតំណាង

ប្រសិនបើមនុស្សប្រុសជាប្តី គេលួចមានស្រីនៅខាងក្រៅ ដោយមិនគិតពីអ្នកនិងកូនៗផងនោះ តើអ្នកចង់ឈប់គិតពីកូនៗទៀតមែនទេ? ហេតុនេះហើយ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ មនុស្សស្រីក្នុងនាមជាប្រពន្ធ និងជាម្តាយផង គួរណាតែគិតគូពីអារម្មណ៍របស់កូនៗ ក៏ដូចជាអនាគតរបស់ពួកគេផង ព្រោះបើពួកគេមិនទទួលបានការខ្វាយខ្វល់ ពីឪពុកម្តាយទេនោះ អនាគតរបស់ពួកគេច្បាស់ជាយ៉ាប់ជាក់ជាមិនខាន។

៤.​ ពិចារណាពីកំហុសរបស់ប្តី

រូបតំណាង
រូបតំណាង

អ្នកណាៗ ក៏ចេះសាងកំហុសឡើងមកដែរ ក៏ប៉ុន្តែអ្វីដែលសំខាន់ គឺការដឹងខុស និងចេះកែប្រែ អញ្ចឹងហើយ នៅពេលដែលអ្នកចាប់បានថាប្តីអ្នក លួចមានស្រីនៅខាងក្រៅ អ្នកមិនចាំបាច់ទៅរករឿង ឱ្យមានជម្លោះទេ អ្វីដែលអ្នកគួរធ្វើ គឺពិចារណាលើកំហុសរបស់ប្តីអ្នក ថាគួរតែលើកលែងទោសឱ្យឬក៏អត់ ព្រោះបើគេកែប្រែ ជីវិតប្តីប្រពន្ធរបស់អ្នកតទៅមុខទៀត អាចនឹងល្អប្រសើរឡើងវិញ តែបើគេនៅតែប្រព្រឹត្តិនូវទង្វើដដែលៗទៀត គឺមានតែអ្នកនិងកូនៗប៉ុណ្ណោះ ដែលរងទុក្ខ៕

ប្រភព eva

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T