ចុម? រ៉ូស ត្រូវមេធាវីលោកស្រីទ្រី ដាណា ចេញលិខិតអញ្ជើញក្រោយពេល... - Khmerload

ចុម? រ៉ូស ត្រូវមេធាវីលោកស្រីទ្រី ដាណា ចេញលិខិតអញ្ជើញក្រោយពេល...

https://s9.kh1.co/46/46b34864a5fcc6598097527ced0595572995185f.jpg
តារា & កម្សាន្ដ
 26-Oct-2021 9pm · a month ago

ទីបំផុត រ៉ូស ត្រូវបានមេធាវីលោកស្រីទ្រី ដាណា ចេញលិខិតអញ្ជើញក្រោយពេលចូលទៅខមិននៅក្នុងហ្វេសប៊ុក

តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមលិខិតអញ្ជើញលេខ១៥៩/២១ ក្រុមមេធាវីរបស់លោកស្រីទ្រីដាណា បានអញ្ជើញឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន(ហៅកញ្ញា រ៉ូស) ភេទស្រី ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលជាម្ចាស់គណនីហ្វេសប៊ុក (Facebook)ឈ្មោះ An Na Rose ចូលមកកាន់ក្រុមមេធាវី អេជ អេន អេស (HNS) ដែលមានការិយាល័យផ្ទះលេខ:៧៤ ផ្លូវលេខៈ៥៦៦ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៧ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ០២:០០ រសៀល ដើម្បីចូលរួមដោះស្រាយបញ្ហាដែលពាក់ព័ន្ធនិងការបញ្ចេញមតិ (Commert) ថា៖

ចែស្អាតណាស់តែតែនៅខ្វះខាតការតុប តែងខ្លួន ប្អូនចង់អោយបងតុបតែងខ្លួនមើលទៅស៊ីវីល័យសាកសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនា ព្រោះស្រលាញ់ទឹកចិត្តសប្បុរសធម៍របស់បង 

លិខិតអញ្ជើញ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែលថា នៅក្នុងលិខិតអញ្ជើញនោះ បានបន្តយ៉ាងដូច្នេះថា បើពុំមកតាមការកំណត់នោះទេ ខ្ញុំបាទនឹងកសាងសំណុំរឿងខាងលើនេះ ប្ដឹងទៅសមត្ថកិច្ចដែលពាក់ព័ន្ធ ចាត់ការទៅតាមនីតិវិធីច្បាប់នៃព្រះរាជណាចក្រកម្ពុជា៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

https://s9.kh1.co/__image/w=650,h=650,q=100/94/94fcdcd59f05c69f1e3d39c5cfe73ea3e7f90dcf.jpg
លោកស្រី ទ្រីដាណា
https://s9.kh1.co/__image/w=650,h=654,q=100/ab/ab0faebbb0d2f1b53319b9fd935d38b0ab4821de.jpg
កញ្ញា អេណារ៉ូស
https://s9.kh1.co/__image/w=650,h=921,q=100/98/987ade199e0b19397fdfd16887e74c5748d78866.jpg
លិខិតអញ្ជើញ
Sun Vannak
V.N

អត្ថបទទាក់ទង