រំភើបជំនួស! គិលានុបដ្ឋាយិកាម្នាក់សុំមិត្តរួមក្រុមរៀបការ ក្រោយបំពេញការងារជាមួយគ្នាមួយរយៈ (មានវីដេអូ)

//s9.kh1.co/0e/0ec8455a6ae9ad485d323f4e9be746902719ff44.jpg
សង្គម

 ២៦-តុលា-២០២១ ៨ល្ងាច · ២ ឆ្នាំមុន

គិលានុបដ្ឋាយិកាពីរនាក់បង្កភាពភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម ដោយមានម្នាក់បានសុំមិត្តរួមក្រុមរបស់គេរៀបការ នៅកណ្តាលផ្លូវក្នុងពេលប្រតិបត្តិការងារកណ្តាលថ្ងៃចែស។

អាមេរិក៖ នាពេលថ្មីៗនេះ មានគិលានុបដ្ឋាយិកាពីរនាក់បង្កភាពភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម ដោយមានម្នាក់បានសុំមិត្តរួមក្រុមរបស់គេរៀបការ នៅកណ្តាលផ្លូវក្នុងពេលប្រតិបត្តិការងារតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក វីដេអូខ្លីមួយនេះត្រូវបានចែកចាញពេញបណ្តាញសង្គមត្រឹមរយៈខ្លី ដោយគិលានុបដ្ឋាយិកាកម្រិតសង្គ្រោះបន្ទាន់ម្នាក់ឈ្មោះថា ​Kelsey Dunlap នាងបានរុញរទេះរុញឡើងទៅលើឧទ្ធម្ភាគចក្រនៅលើដំបូលអគារ ដោយរំពឹងថានឹងមកយកអ្នកជំងឺ ប៉ុន្តែផ្ទុយទៅវិញJacob Young ដែលជាមិត្តប្រុស និងមិត្តរួមការងាររបស់នាងបានដើរមកសំដៅមក និងបានលុតជង្គង់រួចហើយយកចិញ្ជៀនមកសុំរៀបការកណ្តាលថ្ងៃចែសតែម្តង។

ប​ន្ទាប់ពីខាងប្រុសលេងឆៅៗបែបនេះមក ខាងស្រីក៏បានភាំងមួយសន្ទុះហើយក៏យល់ព្រមរៀបការជាមួយនឹង Jacob Young រួចក៏អោបគ្នានៅកណ្តាលវាល ដោយក្តីរំភើបក្រៃលែង។

គួររម្លឹកដែរថា គិលានុបដ្ឋាយិកាទាំងពីរនាក់នេះ បានស្រលាញ់គ្នាក្នុងពេលបម្រើការជាអ្នកមើលថែអ្នកជំងឺកូវីដ១៩កម្រិតធ្ងន់ផងដែរ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

សកម្មភាពJacob Young សុំKelsey Dunlapរៀបការ
សកម្មភាពJacob Young សុំKelsey Dunlapរៀបការ
សកម្មភាពJacob Young សុំKelsey Dunlapរៀបការ
សកម្មភាពJacob Young សុំKelsey Dunlapរៀបការ
សកម្មភាពJacob Young សុំKelsey Dunlapរៀបការ
សកម្មភាពJacob Young សុំKelsey Dunlapរៀបការ
វីដេអូ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T