ក្រុមហ៊ុន Canopy Sands ផ្តល់កញ្ចប់ថែទាំដល់អង្គការថែទាំកុមារ ម្លប់តាប៉ាង រួមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ - Khmerload

ក្រុមហ៊ុន Canopy Sands ផ្តល់កញ្ចប់ថែទាំដល់អង្គការថែទាំកុមារ ម្លប់តាប៉ាង រួមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ

https://s9.kh1.co/cf/cfa734af021ce9924e2634ef8b23575de7d526d5.jpeg
សង្គម
 25-Oct-2021 10am · a month ago

ក្រុមហ៊ុន ខានូភី ស៊ែន ឌីវេឡុបម៉ិន (Canopy Sands Development) ហៅកាត់ថា "ខានូភី ស៊ែន(Canopy Sands)" ដែលជាសមាជិកនៃក្រុមហ៊ុន​ ព្រីនស៍ ហូលឌីង គ្រុប​ (ហៅកាត់ថា "ព្រីនស៍ គ្រុប")

ក្រុងព្រះសីហនុ៖ ក្រុមហ៊ុន ខានូភី ស៊ែន ឌីវេឡុបម៉ិន (Canopy Sands Development) ហៅកាត់ថា "ខានូភី ស៊ែន(Canopy Sands)" ដែលជាសមាជិកនៃក្រុមហ៊ុន​ ព្រីនស៍ ហូលឌីង គ្រុប​ (ហៅកាត់ថា "ព្រីនស៍ គ្រុប") ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា បានចែកជូននូវកញ្ចប់ថែទាំជាច្រើនដល់អង្គការ ម្លប់តាប៉ាង ដែលជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក រួមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអុងក្រុងព្រះសីហនុ ប្រទេសកម្ពុជាផងដែរ។ ការផ្សព្វផ្សាយនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Canopy Sands ក្នុងការបន្តគាំទ្រដល់សហគមន៍មូលដ្ឋាន ស្របពេលដែលប្រទេសកម្ពុជាបើកដំណើរការឡើងវិញក្នុងការស្តារស្ថានភាពប្រទេសក្រោយការរាតត្បាតនៃជម្ងឺកូវីដ-១៩។

ក្រុមការងារ Canopy Sands បានប្រគល់កញ្ចប់ស្បៀងចំនួនប្រមាណ៣០តោន ដែលផ្ទុកនូវសម្ភារចាំបាច់ដូចជា អង្ករ ប្រេងឆា និងអាហារកំប៉ុង នៅក្នុងកម្មវិធីផ្សព្វផ្សាយរបស់ខ្លួន ដែលមានការចូលរួមពីសំណាក់ អង្គការ ម្លប់តាប៉ាង ​និង​ប្រជាពលរដ្ឋរស់នៅភូមិអុងផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏​បានបរិច្ចាគ សម្ភារវេជ្ជសាស្ត្រ និងសម្ភារអនាម័យផ្សេងៗដល់អង្គការ ម្លប់តាប៉ាង រួមជាមួយនឹងជំនួយផ្នែកអប់រំ ដូចជាកាបូបសម្រាប់សិស្សដែលបញ្ជាទិញតាមរ​យៈមូលនិធិ Indochina Starfish ដែលជាអង្គការសប្បុរសធម៌កម្ពុជាផ្តោតលើគំនិតផ្តួចផ្តើមផ្នែកអប់រំសម្រាប់កុមារក្រីក្រនៅកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Khong Weng Fook នាយកគ្រប់គ្រងក្រុមហ៊ុន Canopy Sands បានមានប្រសាសន៍ថា “យើងខ្ញុំបានជួបសំណេះសំណាលជាមួយនឹងតំណាងមកពីអង្គការ ម្លប់តាប៉ាង និងប្រជាពលរដ្ឋរស់នៅក្នុងភូមិអុង ក្នុងការស្វែងយល់ពីតម្រូវការចាំបាច់របស់ពួកគេមុននឹងសម្រេចនូវការរៀបចំដាក់រួមបញ្ចូលគ្នានូវកញ្ចប់ថែទាំទាំងអស់នេះ។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីដែលកំពុងដំណើរការបែបនេះនឹងរួមចំណែកក្នុងការជួយកាត់បន្ថយនូវភាពលំបាករបស់ប្រជាពលរដ្ឋដែលទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារជម្ងឺរាតត្បាតកូវីដ-១៩”។

អង្គការ ម្លប់តាប៉ាង គឺជាអង្គការសប្បុរសធម៌ឈានមុខគេមួយក្នុងខេត្តព្រះសីហនុ ហើយបច្ចុប្បន្នអង្គការនេះបានមើលថែទាំដល់កុមារប្រមាណជាង ៥,០០០នាក់ ក្នុ​​​ងខេត្តព្រះសីហនុ ដោយផ្តល់នូវសុខសុវត្ថិភាព ការមើលថែទាំសុខភាព ការសិក្សាអប់រំ ការបណ្តុះបណ្តាល និងការងារផ្សេងៗប្រកបដោយសុវត្ថិភាព ការប្រឹក្សាយោបល់ ការគាំទ្រផ្នែកចិត្តសង្គម ការពង្រឹងនិងការការពារគ្រួសារពីការរំលោភបំពានផ្សេងៗ។ ភូមិ​អុង​ ជា​ទីលំនៅ​របស់​ប្រជាពលរដ្ឋជាង ២០០​គ្រួសារ ​ដែលស្ថិតនៅ​ជិត​គម្រោង ​ទីក្រុង​រាម ដែលជាគម្រោងរបស់​ក្រុមហ៊ុន Canopy Sands។

កាលពីដើមខែកញ្ញាកន្លងទៅ មូលនិធិព្រីនស៍ (Prince Foundation) ជាផ្នែកសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានឆ្លើយតបទៅនឹងសំណើសុំជំនួយពីសំណាក់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជម្ងឺកូវីដ-១៩ ដោយបានបរិច្ចាគឈុតឧបករណ៍ការពារផ្ទាល់ខ្លួន PPE សរុបចំនួន ៥,០០០ឈុត ឧបករណ៍ធ្វើតេស្តរហ័សអង់ទីហ្សែនសរុបចំនួន ១,០០០ឈុត និងទឹកអាកុលលាងដៃសរុបចំនួន ៤,៥០០លីត្រ។ ក្នុងខែនោះដែរ មូលនិធិព្រីនស៍ ក៏បានដាក់ឱ្យដំណើរការនូវអាហារូបករណ៍ ចេន ហ្ស៊ី ដោយផ្តល់ថ្លៃសិក្សាពេញលេញជាមួយនិងប្រាក់ឧបត្ថម្ភដល់និស្សិតសាកលវិទ្យាល័យនៅកម្ពុជាសរុបចំនួន ៤០០នាក់ តាមរយៈការវិនិយោគដែលគិតជាទឹកប្រាក់មានចំនួន ២ លានដុល្លារសហរដ្ឋអាមេរិក ក្នុងអំឡុងពេលប្រាំពីរឆ្នាំខាងមុខនេះ។

ការផ្តល់ជូននូវជំនួយដ៏ចាំបាច់តាមរយៈអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនានា រួមទាំងអាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុន Canopy Sands បាននឹងកំពុងធ្វើការដើម្បីបង្កើតនូវកិច្ចសន្ទនាក្នុងន័យ​ស្ថាបនារវាងសហគមន៍មូលដ្ឋាន និងអ្នកអភិវឌ្ឍន៍ ដើម្បីធានាឱ្យមានទំនាក់ទំនងយូរអង្វែងប្រកបដោយផលិតភាព។ នៅក្នុងពិធីចែកអំណោយនៅភូមិអុង លោក លីន សារិន ជាមេឃុំរាមបានសម្តែងនូវការគាំទ្រចំពោះគម្រោង ទីក្រុងរាមដោយសង្ឃឹមថាភាពជោគជ័យនៃគម្រោងនេះនឹងនាំមកនូវភាពរុងរឿងដល់សហគមន៍មូលដ្ឋានរបស់គាត់ផងដែរ ។

ក្រុមហ៊ុន Canopy Sands បច្ចុប្បន្នកំពុងធ្វើការលើគម្រោង ទីក្រុងរាមដែលមានទំហំដីប្រមាណ ៨៣៤ ហិចតា ជាគម្រោងអភិវឌ្ឍន៍ឆ្នេរសម្រាប់រយៈពេលជាច្រើនទសវត្សរ៍ ដែលកំពុងធ្វើការលើផែនការមេចេញដោយក្រុមហ៊ុន Surbana Jurong ជាក្រុមហ៊ុនសិង្ហបុរីប្រឹក្សាលើគម្រោងទីក្រុង ដែលនឹងពាក់ព័ន្ធលើកិច្ចខិតខំប្រឹងប្រែងសាងសង់តាមគោលការណ៍អភិវឌ្ឍន៍អចលនទ្រព្យប្រកបដោយនិរន្តរភាព៕

https://s9.kh1.co/__image/w=650,h=342,q=100/cf/cfa734af021ce9924e2634ef8b23575de7d526d5.jpeg
កម្មវិធីប្រគល់អំណោយ
https://s9.kh1.co/__image/w=650,h=434,q=100/3f/3f5ff661dea2694f24e54cea80ea805fdd981c1f.jpeg
កម្មវិធីប្រគល់អំណោយ
Khan Ratanakodum
ខាន់ រតនៈឧត្តម

អត្ថបទទាក់ទង

https://s9.kh1.co/98/9875fcaffaf216f57dc78a719a5b71396cf9b195.jpeg

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បរិច្ចាគទឹកប្រាក់ចំនួន ២ លានដុល្លារអាមេរិកបន្ថែមទៀតដើម្បីចូលរួមដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ប្រទេសឡាវ

 30-Nov-2021 
 11am · 5 days ago
https://s9.kh1.co/61/617913ffca80bf09346f895e0355437c02609420.jpeg

សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ឈ្នះពានរង្វាន់ “Best Country Awards for Overall CSR Excellence” ដែលជាពានរង្វាន់កិច្ចការងារសង្គមឆ្នើមដាច់គេក្នុងប្រទេសកម្ពុជា នៃព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក The Global CSR Awards 2021

 17-Nov-2021 
 1pm · 18 days ago