អ្នកណាខ្លះ? លោក Klopp សរសើរកីឡាកររបស់ Man UTD ពីររូបនេះ ពេញៗមាត់តែម្ដង

//s9.kh1.co/40/40931e776d4f878551d1f926c6e215891e82f18e.jpg
កីទ្បា

 ២៥-តុលា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

លោក Klopp សរសើរកីឡាកររបស់ Man UTD ពីររូបនេះ ពេញៗមាត់។

អង់គ្លេស៖ អ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jorgen Klopp បានធ្វើការសរសើរដល់កីឡាករចំណូលថ្មីរបស់ក្រុមបិសាចក្រហម Manchester United គឺ Jadon Sancho ដោយចាត់ទុកថាគេជាកីឡាករមានទេព្យកោសល្យលំដាប់ពិភពលោក ហើយក្នុងនោះលោកក៏មិនភ្លេចខ្សែប្រយុទ្ធ Mason Greenwood ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sancho  
Sancho  

អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ ជឿជាក់ថា Sancho  មានសមត្ថភាពគ្រប់គ្រាន់ក្នុងការក្លាយខ្លួនជាកីឡាករល្អបំផុត នៅលើពិភពលោក។ លោកបានថ្លែងថា៖

Jadon Sacho ជាកីឡាករមានទេព្យកោសល្យលំដាប់ពិភពលោក យ៉ាងពិតប្រាកដ។ គាត់មានអ្វីៗគ្រប់យ៉ាងដើម្បីក្លាយខ្លួនជាកីឡាកឆ្នើមលំដាប់ពិភពលោកម្នាក់ នាពេលអនាគត។ ប៉ុន្ដែគាត់នៅក្មេងនៅឡើយ។

លោក Jorgen Klopp
Greenwood 
Greenwood 

អ្នកចាត់ការវ័យ៥៤ឆ្នាំរូបនេះ ក៏បានសរសើរដល់ Greenwood ផងដែរ ដោយជឿជាក់តាមរយៈទម្រង់លេងបច្ចុប្បន្នរបស់គេ អាចឲ្យ ​Sacho បាត់បង់តំណែងបាន។ លោកបាននិយាយថា៖

Mason Greenwood  គាត់ជាកីឡាករមានទេព្យកោសល្យម្នាក់។ ខ្ញុំគិតថាគាត់ប្រហែលជាបានរុញ Sancho ចេញពីតំណែង។ Mason អាចលេងជាខ្សែប្រយុទ្ធកណ្ដាលបាន ប៉ុន្ដែនៅ Man United មិនមានកន្លែងទំនេរទៀតទេ ដូច្នេះពួកគេនឹងត្រូវចែកគ្នាលេង៕

លោក Jorgen Klopp

ប្រភព sportskeeda

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T