បរទេស៖ អ្នកចាត់ការរបស់ Liverpool លោក Jurgen Klopp បានលើកសរសើរពីទេពកោសល្យដ៏ប៉ិនប្រសព្វរបស់ Mason Greenwood, ទោះបីជាមួយរយៈចុងក្រោយនេះ រូបគេហាក់ធ្លាក់ទម្រង់លេងបន្តិចសម្រាប់ការបង្ហាញខ្លួនឱ្យ Manchester United ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Ole Gunnar Solskjaer ក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ នៅរាត្រីនេះ Man UTD នឹងបើកទ្វាកីឡដ្ឋាន Old Trafford របស់ខ្លួនទទួលស្វាគមន៍ក្រុម Liverpool នៃក្របខណ្ឌ Premier League, ហើយមុននឹងការប្រកួតមកដល់លោក Klopp ដែលជាគ្រូបង្វឹករបស់ក្រុម ហង្សក្រហម បានលើកសរសើរពីទម្រង់លេងរបស់ Greenwood ជាខ្លាំង, ខណៈខ្សែប្រយុទ្ធវ័យក្មេងរូបនេះតែងតែបង្ហាញខ្លួនក្នុងជម្រើសដំបូង ទោះបីជាក្រុម បិសាចក្រហម យកបាន Jadon Sancho ក៏ដោយ។

មុន Man UTD ជួបតទល់ជាមួយនឹង Liverpool, លោក Klopp ត្រូវបានគេសួរអំពីទេព្យកោសល្យរបស់ Greenwood, ហើយលោកក៏បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖
Wow! តើគាត់មានទេព្យកោសល្យបែបណា។ ខ្ញុំគិតថា Sancho ប្រហែលមិនអាចស៊ីដាច់តំណែងរបស់គាត់ទេ។ Mason គេអាចលេងជាខ្សែប្រយុទ្ធកណ្តាលក៏បាន, ប៉ុន្តែឥឡូវនេះកណ្តាលគឺមិនមានកន្លែងសម្រាប់គាត់លេងទេ, ដូច្នេះប្រហែលជាពួកគេនឹងចែករំលែកគ្នា។ វាជាបញ្ហាមួយ ដែលអ្នកចង់បានអ្នកចាត់ការម្នាក់ដែលមានលក្ខណៈ ១០០ ភាគរយ៕
ប្រភព៖ Metro