ចិន៖ កាលពីថ្ងៃទី ២៤ ខែតុលា គេហទំព័រ QQ បានរាយការណ៍ថារឿងអាស្រូវផ្លូវភេទរបស់ ស្តេចលេងព្យាណូប្រចាំចិន Yundi Li បានបណ្តាលឱ្យយីហោជាច្រើនសហការជាមួយ លោក ធ្វើឱ្យខូចមុខមាត់របស់ពួកគេយ៉ាងធ្ងន់ធ្ងរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាលទ្ធផល ដូច្នេះហើយគេត្រូវបានឲ្យដឹងថា រូបលោក អាចនឹងត្រូវផ្តល់សំណងដល់ដៃគូរបស់លោក ក្នុងចំនួនដ៏ច្រើនគឺប្រហែល ៣១,៣ លានដុល្លារអាមេរិក នេះ បើតាមវេកសាយ ក្នុងស្រុកបានចែកចាយ នៅលើបណ្តាញអ៉ីនធឺណែត។
មុននេះបន្តិច តាមប្រភពដដែល បន្ទាប់ពីរូបលោក ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់សេវាកម្មសិ.ច ម៉ាកប្រ៊េនចំនួន ១៤ បានប្រកាសបញ្ចប់កិច្ចសន្យាជាមួយសិល្បករប្រុសរូបនេះ មិនត្រឹមតែប៉ុណ្ណោះ ប្រគុំតន្ត្រីទាំងអស់នៅក្នុងប្រទេសចិនចាប់ពីពេលនេះដល់ចុងឆ្នាំ ក៏ត្រូវបានលុបចោលផងដែរ។
លើសពីនេះទៅទៀត វីដេអូ ដែលសិល្បករលេងព្យាណូ ត្រូវបានដកចេញពីគ្រប់វេទិកាទាំងអស់ ខណៈកម្មវិធីទូរទស្សន៍ដែលមានការចូលរួមពីតារាប្រុសរូបនេះ ក៏ត្រូវបានដកចេញជាបណ្តោះអាសន្នដូច្នេះដែរ៕
ប្រភព៖ zingnews
សូមទស្សនារូបភាពខាងក្រោម៖