ឡានទុកចោល មិនតិចគ្រឿង! ឥឡូវ ជំទាវ ទ្រី ដាណា ទិញថែមមួយគ្រឿងទៀតជាកាដូលេង - Khmerload

ឡានទុកចោល មិនតិចគ្រឿង! ឥឡូវ ជំទាវ ទ្រី ដាណា ទិញថែមមួយគ្រឿងទៀតជាកាដូលេង

https://s9.kh1.co/f7/f75c7e2fa112fc0258199de53373a34ad64d489d.jpg
តារា & កម្សាន្ដ
 24-Oct-2021 1pm · a month ago

ជីវិតដ៏សម្បូរបែប របស់ លោកជំទាវ ទ្រី ដាណា​ កំពុងតែធ្វើឲ្យមនុស្សគ្រប់គ្នាស្ញប់ស្ញែងនឹងចង់បានដូច។

ភ្នំពេញ៖  មហាជន និងប្រិយមិត្ត ដែលជាអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ច្បាស់ណាស់ពិតជាបានជ្រាបច្បាស់ ពីលោកជំទាវចិត្តបុណ្យ ទ្រី ដាណា ដែលតែងតែបាន ចេញមុខជួយឧបត្ថមថវិកា និង អាហារគ្រឿងបរិភោគផ្សេងៗ ដល់អ្នកទីទាល់ក្រលំបាក និងរងគ្រោះជាច្រើនផងដែរ ។  

ជាមួយគ្នានេះ ដែរមិនត្រឹមតែ មានសម្រស់ស្រស់ស្អាតទេ អ្នកស្រី ទ្រី ដាណា ថែមទាំងជា អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ មានសមត្ថភាពក្នុងការរកស៊ីដោយកម្លាំងញើសឈាមខ្លួនឯងផ្ទាល់ ខណៈជំទាវ ជាស្ត្រីសោះ លើសពីនេះទៅទៀត មហាជនតែងហៅរូបនាងថា ជាសេដ្ឋីចិត្តធម៌ ដោយសារតែ រូបនាង ចូលចិត្តធ្វើបុណ្យ ជួយជនក្រីក្រខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ  ប្រសិនបើក្រឡេកទៅមើលជីវិតផ្ទាល់ខ្លួនវិញ អ្នកស្រី ទ្រី ដាណា ត្រូវបាន មហាជនស្គាល់ថា ស្រ្តីដ៏រឹងមាំម្នាក់ សម្រាប់កូនៗ ជាពិសេសជាមេដឹកនាំគំរូសម្រាប់ស្ត្រីជាច្រើនផងដែរ។ ជាក់ស្តែង ថ្មីៗនេះ អ្នកស្រីក៏ទើបហ្នឹងទិញកាដូរថយន្តទំនើបម៉ាក escalade យ៉ាងថ្មីៗស្រឡាង ជាការលើកទឹកចិត្តខ្លួនឯងដែលប្រឹងប្រែងធ្វើការហត់ទៀតផង។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ ហើយ​ មហាជនភាគច្រើន មិនសូវបានដឹងពីមុននោះគឹ បរិវេណភូមិគ្រឹះ អ្នកស្រី មានឡានបញ្ឈរបន្តកន្ទុយ មានគ្រប់ពណ៌ មានគ្រប់ស៊េរី ភាគច្រើនសុទ្ធតែជា រថយន្តថ្លៃៗទាំងអស់ តម្រៀបជួរគ្នា ធ្វើឲ្យមហាជនស្ងើច គ្រប់ៗគ្នា៕

សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=868,q=100/01/014068809ceaab91c01f4a1029751774f7e2f8b4.jpg
   អ្នកស្រី ទ្រី ដាណា
https://s9.kh1.co/__image/w=650,h=868,q=100/0f/0fa7812470cfd3b0ddc06bc44dbf5d9af9ac640f.jpg
   អ្នកស្រី ទ្រី ដាណា
https://s9.kh1.co/__image/w=650,h=868,q=100/58/58d54caf020d152f9c66d5c3ddf52c8bc013d94c.jpg
   អ្នកស្រី ទ្រី ដាណា
https://s9.kh1.co/__image/w=650,h=868,q=100/e0/e053bc29c9f9d9a0b74a68e7140005114fb75fb4.jpg
   អ្នកស្រី ទ្រី ដាណា
https://s9.kh1.co/__image/w=540,h=960,q=100/39/396850bff532f4c9bece6206dda879379d32db10.jpg
   អ្នកស្រី ទ្រី ដាណា ទើបតែទិញរថយន្តថ្មី
https://s9.kh1.co/__image/w=650,h=868,q=100/b3/b319bf92d26c10cf95ef5b27297828fb20e66e68.jpg
  អ្នកស្រី ទ្រី ដាណា ទើបតែទិញរថយន្តថ្មី
https://s9.kh1.co/__image/w=540,h=960,q=100/d4/d4613f1bc6cfad46dc71007acc7249785b97d645.jpg
  អ្នកស្រី ទ្រី ដាណា ទើបតែទិញរថយន្តថ្មី
https://s9.kh1.co/__image/w=650,h=868,q=100/64/64f2af0928747edad9697f941dea680445ad1d45.jpg
  អ្នកស្រី ទ្រី ដាណា ទើបតែទិញរថយន្តថ្មី
Heng Sivchean
S.C

អត្ថបទទាក់ទង