ក្រោយសម្រាលបាន៥ខែ កូនភ្លោះទាំង៩នាក់ជិតបានត្រលប់ទៅប្រទេសកំណើតវិញហើយ

//s9.kh1.co/14/14dcdb39dafb1e154bf3a4c2d359b22b02c11273.jpg
សង្គម

 ២៤-តុលា-២០២១ ១១ព្រឹក · ២ ឆ្នាំមុន

កូនម្នាក់ៗមានទម្ងន់ចន្លោះចាប់ពី៥០០ក្រាម ដល់១គីឡូក្រាមនៅពេលសម្រាលចេញមកដំបូង

បរទេស៖ រូបភាពរួមគ្នាជាលើកដំបូងរវាងឪពុកម្ដាយ ព្រមទាំងកូនភ្លោះចំនួន៩នាក់ (ប្រុស៤នាក់ និងស្រី៥នាក់) ត្រូវបានបង្ហាញឲ្យគេឯងឃើញជាលើកដំបូង ដែលស្ត្រីជាម្ដាយបានបំបែកឯតទគ្គកម្មពិភពលោក ដោយសម្រាលបានកូនភ្លោះចំនួន៩នាក់ក្នុងផ្ទៃតែមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រី Halima Cisse បានមានផ្ទៃពោះដោយធម្មជាតិ និងមិនមានការជួយពីខាងវេជ្ជសាស្ត្រឡើយ ដែលកូនម្នាក់ៗមានទម្ងន់ចន្លោះចាប់ពី៥០០ក្រាម ដល់១គីឡូក្រាមនៅពេលសម្រាលចេញមកដំបូង និងត្រូវបានដាក់ក្នុងបន្ទប់ថែទាំដែលមានលក្ខណៈធ្ងន់ធ្ងររបស់គ្លីនិក និងជាកន្លែងតម្រូវឲ្យក្រុមគ្រូពេទ្យ រួមទាំងគិលានុបដ្ឋយិការបានមើលថែពេញមួយថ្ងៃក្នុងអំឡុងពេលពីរបីខែដំបូង។

តួយ៉ាងស្ត្រីជាម្ដាយបាននិយាយដែរថា៖

ពួកគេទាំងអស់កំពុងធំលូតលាស់យ៉ាងល្អ និងរីករាយណាស់ក្នុងការមើលថែ។ ពួកគេកាន់តែរឹងមាំជារៀងរាល់ថ្ងៃ ហើយប្រហែលជាពួកគេត្រូវបានអនុញ្ញាតឲ្យចាកចេញពីការថែទាំសុខភាពពេញម៉ោងក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីយើងអាចយកពួកគេត្រលប់ទៅផ្ទះវិញ។

  អ្នកស្រី Halima Cisse

យ៉ាងណាមិញ ឥឡូវនេះកូនភ្លោះទាំង៩នាក់ បានឡើងទម្ងន់ និងបន្ដលូតលាស់យ៉ាងឆាប់រហ័ស ដែលមានន័យថាពួកគេអាចត្រលប់ទៅប្រទេសកំណើតរបស់ពួកគេវិញ គឺប្រទេសម៉ាលី។ ហើយចំពោះកំណត់ត្រាពិភពលោកពីមុន កាន់កាប់ដោយស្ត្រីម្នាក់មកពីសហរដ្ឋអាមេរិក ដែលសម្រាលបានកូនភ្លោះចំនួន៨នាក់ប៉ុណ្ណោះកាលពីឆ្នាំ២០០៩៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T