អាហ្វ្រិកខាងកើត៖ យុវជនម្នាក់បច្ចុប្បន្នមានអាយុ២២ឆ្នាំ និងត្រូវបានគេស្គាល់ថាជាមនុស្សស្វា ដោយសារតែមុខមាត់របស់គេមានសភាពមិនដូចមនុស្សទូទៅឡើយ និងតែងតែត្រូវបានអ្នកភូមិសើចចំអកពីរូបរាងផងដែរ រហូតដល់ស្ត្រីជាម្ដាយទ្រាំមិនបាន ក៏បង្ខំចិត្តជម្លៀសខ្លួនឯង និងកូនឲ្យទៅរស់នៅក្នុងព្រៃទាំងស្ថិតក្នុងវ័យក្មេង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា យុវជន Zanziman Ellie បានកើតក្នុងឆ្នាំ១៩៩៩ និងមកពី Rwanda នៃប្រទេសអាហ្វ្រិកខាងកើត។ ហើយវីដេអូឯកសារនៃខ្សែជីវិតរបស់គេ ត្រូវបានដាក់បញ្ជាំងនៅលើកញ្ចក់ទូរទស្សន៍កាលពីកុម្ភៈ ឆ្នាំ២០២០កន្លង ដោយទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញយ៉ាងខ្លាំង។ តួយ៉ាង គេត្រូវបានបដិសេធមិនឲ្យចូលរៀន ដោយសារតែគេមិនមានសមត្ថភាពផ្លូវចិត្ត ក្នុងការផ្ដោតអារម្មណ៍ក្នុងថ្នាក់ឡើយ។
ទន្ទឹមនឹងនេះដែរ ខាងប៉ុស្ដិ៍ទូរទស្សន៍បានរៀបចំការរៃអង្គាសប្រាក់នៅលើវេបសាយមួយ ដែលទទួលបានការបរិច្ចាគយ៉ាងច្រើនពីសំណាក់អ្នកទស្សនាកម្មវិធី ដែលជួយធ្វើឲ្យយុវជនរូបនេះ ព្រមទាំងម្ដាយរបស់គេមានជីវិតប្រសើរឡើងខ្លាំងជាងមុនផងដែរ។
យ៉ាងណាមិញ សព្វថ្ងៃនេះ យុវជន Zanziman បានស្លៀកពាក់នូវឯកសណ្ឋានយ៉ាងស្អាតដើម្បីទៅសាលារៀនជារៀងរាល់ថ្ងៃ និងមិនមានការសើចចំអក ឬប្រមាថមើលងាយដូចពីមុនទៀតឡើយ ដែលតែងតែត្រូវបានមនុស្សម្នាចោមរោមសុំថតរូបជានិច្ច៕
ប្រភព: Ladbible
សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖








