តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ ប្រិយមិត្ត មហាជន ជាពិសេសហ្វេនៗដែលជាអ្នកនិយមតាមដាន និងគាំទ្រវិស័យប្រកួតបវរកញ្ញាបានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានទទួលដំណឹងមកថា ភាគីថៃស្នើសុំឲ្យកម្ពុជាប្តូរឈុតតំណាងជាតិ ខណ:កាលបរិច្ឆេទនៃការប្រកួតនឹងធ្វើឡើងនៅដំណាច់ខែវិច្ឆិកាខាងមុខនេះៗ បើយោងតាមប្រភពព័ត៌មានពីគេហទំព័រផ្ទះតារា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពព័ត៌មានដកស្រង់ខាងលើដដែលនេះ បានបញ្ជាក់ពីមូលហេតុនៃការប្តូរឈុតរបស់កម្ពុជា ដោយបានលើកឡើងពីមូលហេតុរបស់ភាគីថៃយ៉ាងដូច្នេះថា÷
យ៉ាងណាមិញគេនៅមិនទាន់ប្រាកដនៅឡើយទេថា នឹងមានការប្តូរឈុតតំណាងជាតិនេះមែនឬយ៉ាងណា ខណ:ដែលគេហទំព័រផ្លូវការនៃកម្មវិធីប្រកួតបវរកញ្ញាហ្រ្គែនកម្ពុជានៅមិនទាន់បង្ហោះសារ និងពុំទាន់ធ្វើការបកស្រាយណាមួយជូនដល់អ្នកគាំទ្រ និងមហាជននៅឡើយ៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពដូចខាងក្រោមនេះ÷
ប្រភពដកស្រង់ព័ត៌មាន និងវីដេអូ÷ ផ្ទះតារា