ចង់រក្សាទំនាក់ទំនងប្តីប្រពន្ធឱ្យនៅបានល្អ ពាក្យសម្តី៣ឃ្លា ដែលអ្នកមិនគួរនិយាយទៅកាន់ប្តី - Khmerload

ចង់រក្សាទំនាក់ទំនងប្តីប្រពន្ធឱ្យនៅបានល្អ ពាក្យសម្តី៣ឃ្លា ដែលអ្នកមិនគួរនិយាយទៅកាន់ប្តី

https://s9.kh1.co/aa/aa3a84c127c41c41e3de4153228d06ed645cabc5.jpg
នារី
 23-Oct-2021 9am · a month ago

បើនៅចង់រក្សាទំនាក់ទំនងរវាងប្តីប្រពន្ធឱ្យនៅបានល្អ ពាក្យសម្តីទាំងនេះ ដែលមនុស្សស្រីជាប្រពន្ធមិនគួរនិយាយទៅកាន់ប្តី ព្រោះវាអាចបំផ្លាញចំណងអាពិពាហ៍រាប់ឆ្នាំបាន។

យល់ដឹង៖ ​នៅក្នុងទំនាក់ទំនងរវាងប្តី ការនិយាយស្តីវាក៏ជារឿងដែលសំខាន់មួយដែរ ដែលម្នាក់ៗមុននឹងនិយាយអ្វីមួយចេញមក គួរតែមានការប្រុងប្រយ័ត្ន និងឆ្លងកាត់ការគិតជាមុនសិន បើមិនអញ្ចឹងទេ ចំណងស្នេហារវាងប្តីប្រពន្ធរាប់ឆ្នាំ ច្បាស់ជាត្រូវបែកបាក់ ដោយសារតែការពាក្យសម្តីជាក់ជាមិនខាន។

ជាពិសេស ចំពោះមនុស្សស្រីជាប្រពន្ធ បើនៅចង់រក្សាទំនាក់ទំនងរវាងប្តីប្រពន្ធ ឱ្យនៅបានល្អ ពាក្យសម្តីមួយចំនួន ដូចដែលបានរៀបរាប់ នៅខាងក្រោមនេះហើយ ដែលអ្នកមិនគួរនិយាយទៅកាន់ប្តីរបស់អ្នកជាដាច់ខាត ព្រោះវាអាចបំផ្លាញទំនាក់ទំនងល្អៗរវាងអ្នកនិងប្តី បានមួយរំពេច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់រក្សាទំនាក់ទំនងប្តីប្រពន្ធឱ្យនៅបានល្អ ពាក្យសម្តី៤ឃ្លា ដែលអ្នកមិនគួរនិយាយទៅកាន់ប្តី៖

១. « រឿងរបស់អូន បងកុំចេះ»

https://s9.kh1.co/__image/w=650,h=370,q=100/c9/c9a3c590b0f4ae7a5c06a2c9cae8e6b32c771218.jpg
រូបតំណាង

ទំនាក់ទំនងរវាងប្តីប្រពន្ធ ទោះធ្លាប់ល្អ ឬផ្អែមល្ហែមនឹងគ្នាខ្លាំងប៉ុណ្ណាក៏ដោយ បើមនុស្សស្រីជាប្រពន្ធ និយាយឃ្លាថា «រឿងរបស់អូន បងកុំចេះ» ទៅកាន់ប្តីនោះ វានឹងធ្វើឱ្យមនុស្សប្រុសជាប្តី ទទួលបានអារម្មណ៍មួយ ដែលប្រពន្ធមិនបានឱ្យតម្លៃទៅលើពួកគេក្នុងនាមជាប្តី ឬជាមេគ្រួសារម្នាក់ ហេតុនេះហើយ ពាក្យសម្តីបែបនេះហើយ ដែលអ្នកមិនគួរនិយាយទៅកាន់ប្តី។

២.​ «​មិនគួរណា រៀបការនឹងបងសោះ»

https://s9.kh1.co/__image/w=650,h=421,q=100/c5/c5be23317fa1e940488d993ff984aa6f80710192.jpg
រូបតំណាង

មិនថាមានបញ្ហា ឬឈ្លោះគ្នាខ្លាំងប៉ុណ្ណាទេ មនុស្សស្រីជាប្រពន្ធមិនគួរហាមាត់និយាយថា «មិនគួរណា រៀបការនឹងបងសោះ» ទៅកាន់មនុស្សប្រុសជាប្តីទេ ព្រោះពាក្យសម្តីទាំងនោះ វាធ្វើឱ្យមនុស្សប្រុសជាប្តីយល់ថា គេជាប្តីម្នាក់ដែលគ្មានបានការ និងគ្មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការមើលថែប្រពន្ធ ហើយវាក៏ជាអ្វីដែលធ្វើឱ្យទំនាក់ទំនង រវាងប្តីប្រពន្ធ បាត់បង់ភាពស្និទ្ធស្នាលនឹងគ្នាផងដែរ។

៣. «បងកុំភ័យ ទោះអត់ពីបង ក៏មានអ្នកផ្សេងល្អជាងឆ្ងាយដែរ»

https://s9.kh1.co/__image/w=650,h=431,q=100/ba/ba130f492c042319a4ccba91395657eedccbd3ef.jpg
រូបតំណាង

បើទោះបីជាដឹង ឃ្លាដែលនិយាយថា «បងកុំភ័យ ទោះអត់ពីបង ក៏មានអ្នកផ្សេងល្អជាងឆ្ងាយដែរ» វាស្តាប់មើលទៅហាក់បីដូចជា មនុស្សស្រីជាប្រពន្ធ មានភាពឯករាជ្យ និងជាមនុស្សស្រីម្នាក់ដ៏រឹងមាំអញ្ចឹង ទោះគេបោះបង់ចោលក៏គ្មានបញ្ហាដែរ តែឃ្លានេះ អ្នកមិនគួរប្រើ ដើម្បីបង្ហាញពីភាពរឹងមាំអ្នក នៅក្នុងទំនាក់ទំនងរវាងងប្តីប្រពន្ធឡើយ ផ្ទុយទៅវិញ វាបង្ហាញឱ្យប្តីអ្នកយល់ឃើញថា អ្នកអាចនឹងមានអ្នកផ្សេង ដែលល្អជាងគេរួចហើយ ទើបអ្នកនិយាយបែបនេះ ដូច្នេះហើយ ពាក្យសម្តីទាំងនេះ អ្នកមិនគួរនិយាយទៅកាន់ប្តីឡើយ៕

ប្រភពphunutoday

Kong Sokmetheany
T.N

អត្ថបទទាក់ទង