ចុមម៉េចចឹង! ផ្អើលពេញហ្វេសប៊ុក បទថ្មី Dj Snake ជាមួយ Lisa ថាស្រដៀងបទមាស សុខសោភា (មានវីដេអូ) - Khmerload

ចុមម៉េចចឹង! ផ្អើលពេញហ្វេសប៊ុក បទថ្មី Dj Snake ជាមួយ Lisa ថាស្រដៀងបទមាស សុខសោភា (មានវីដេអូ)

https://s9.kh1.co/ce/cea2d40875b4be9de514bb7f3d708159dc633a6a.jpg
តារា & កម្សាន្ដ
 22-Oct-2021 3pm · a month ago

មហាជនភ្ញាក់ផ្អើលបទរបស់ Dj Snake មានភាពស្រដៀងគ្នាទៅនឹង ចង្វាក់ភ្លេងរបស់ តារាចម្រៀងស្រី មាស សុខសោភា

បរទេស៖ បទចម្រៀងដែលធ្វើសហការ រវាងមានសិល្បករជាច្រើនមានដូចជា DJ Snake Ozuna Megan Thee Stallion និង Lisa ក្រុម BLACKPINK មានចំណងជើងថា «SG»  បានចេញផ្សាយ ប៉ុន្មានម៉ោងមុននេះ កំពុងទទួលបានការចាប់អារម្មណ៍ ជាមួយនឹងចង្វាសាច់ភ្លេង ដែលលាយបញ្ចូលគ្នាជាមួយ reggaeton ដែលជាប្រភេទឡាតាំង ពិតជាពិរោះ ចង់ស្តាប់ ហើយចង់ស្តាប់ម្តងទៀត។

យ៉ាងណាមិញ បទចម្រៀងមួយនេះ​ ចេញមិនទាន់បានប៉ុន្មាន ត្រូវបានមហាជនមួយចំនួន បានធ្វើការជីកកកាយ ដោយត្រូវបានលើកយកមកវែកញែកធ្វើជាប្រធានបទ អំពីសាច់ភ្លេង ដែលមានភាពស្រដៀងគ្នាទៅនឹង ចង្វាក់សាច់ភ្លេងបទចម្រៀងរបស់ តារាចម្រៀងស្រី មាស សុខសោភា ដែលចំណងជើងថា «Friday Night» ដែលចេញផ្សាយកាលពី ៤ឆ្នាំមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្វីត្បិតដូច្នេះមែន មិនដឹងថានេះជាចៃដន្យ ឬយ៉ាងណាទេ ដែលសាច់ភ្លេង បែរជាមានចង្វាក់ ស្រដៀងស្ទើរតែដូចគ្នា ដែលធ្វើឲ្យមហាជន មានការងឿងឆ្ញល់ខ្លាំងណាស់ នៅត្រង់ចំនុចមួយនេះ ទោះជាយ៉ាងណា មានតែប្រិយមិត្ត ក៏ដូចជា មហាជន ចូលទៅស្តាប់ តើវាមានភាពស្រដៀងដូចគ្នាខ្លាំងកម្រិតណា?

សូមទស្សនាវីដេអូខាងក្រោម!

https://s9.kh1.co/__image/w=650,h=358,q=100/d0/d00943e950fe4030987ea9f12e1a3643538182aa.png
DJ Snake Ozuna Megan Thee Stallion និង Lisa
https://s9.kh1.co/__image/w=650,h=413,q=100/b8/b8ea7cdb42f089b2996b2ee1d09683783bbc5e88.jpg
Lisa DJ Snake Megan Thee Stallion និង  Ozuna
https://s9.kh1.co/__image/w=650,h=366,q=100/62/62189a617572a9c63ae2bc9d54fdc2a962e28d89.jpg
មាស សុខសោភា
«Friday Night»
បទ DJ Snake «SG»
មាស សុខសោភា
Roth Karona
R.N

អត្ថបទទាក់ទង