អង់គ្លេស៖ លោក Jose Kleberson ដែលជាអតីតកីឡាកររបស់ Manchester United បានថ្លែងថា ខ្សែប្រយុទ្ធ Mohamed Salah ពុំមែនជាកីឡាករដ៏ឆ្នើមបំផុតក្នុងលោកនោះទេ ហើយក៏គ្មានកីឡាករណាអាចឡើងដល់ចំណុចកំពូលដូច Cristiano Ronaldo និង Lionel Messi ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Salah ពិតជាលេងបានល្អខ្លាំងណាស់នៅរដូវកាលថ្មីនេះដោយរកបានដល់ទៅ១២គ្រាប់ឲ្យ Liverpool ខណៈដែលគេទទួលបានការកោតសរសើរព្រាងព្រាតពីសំណាក់អ្នកវិភាគបាល់ទាត់និងអ្នកគាំទ្រ។

ក្រៅពីនោះ កីឡាករសញ្ជាតិអេស៊ីប រូបនេះរកបានលើសពី១០០គ្រាប់តាំងពីផ្ទេរមកទឹកដី Anfield កាលពីឆ្នាំ២០១៧។

យ៉ាងណាមិញ លោក Kleberson ទទួលស្គាល់ថា Mohamed Salah ពិតជាលេងល្អមែនតែក៏មិនដល់កម្រិតរបស់ Messi និង Ronaldo ដែរ។

លោកបានពន្យល់ថា៖
Mohamed Salah មិនមែនជាកីឡាករឆ្នើមជាងគេលើលោកទេ ប៉ុន្តែគេបន្តលេងបានល្អខ្លាំងណាស់។ ជាយូរណាស់មកហើយ គេពិតជាលេងបាល់បានល្អ ដូច្នេះទើបខ្ញុំអាចយល់បានថាហេតុអ្វីបានជា Klopp ថាគេជាកីឡាករល្អផ្ដាច់គេនៅអឺរ៉ុប។ ក្រៅពី Salah គឺ Liverpool មានកីឡាករល្អៗដែលអាចជួយជ្រោមជ្រែងគេហើយគេមើលទៅសប្បាយចិត្តក្នុងការស្នាក់នៅទីនោះ។ អ្វីគ្រប់យ៉ាងមើលទៅល្អណាស់សម្រាប់ Salah តែគេនៅតែមិនមែនជាកីឡាករល្អបំផុតក្នុងលោក។ ជាច្រើនឆ្នាំមកហើយគឺ Cristiano Ronaldo និង Lionel Messi ឬជួនកាលថែម Neymar មួយទៀត គឺជាកីឡាករដែលគ្មានអ្នកណាអាចបង្ហាញចេញនូវអ្វីដែលពួកគេបានធ្វើនោះឡើយ។

ប្រភព៖ sportskeeda